ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចង់ល្បីមែនទេ ?

90

ភ្នំពេញ ៖ មនុស្សបើចង់ល្បី គេត្រូវតែបង្កើតឲ្យបាន នូវភាពមហស្ចារ្យយ៉ាងហោចមួយ ដែលមានផលប្រយោជន៍ ចំពោះមនុស្សជាតិទូទៅ ។
អ្នកខ្លះគេប្រព្រឹត្តិនូវ អំពើអាក្រក់ ខ្លះសម្លាប់រង្គាលមនុស្សជាតិ បង្កើតនូវអំពើឧក្រិដ្ឋ លើមនុស្សជាតិ ក៏ល្បីឈ្មោះបានដែរ តែល្បីក្នុងអំពើអាក្រក់ ។

អាដុលហ៊ីត្លែរ ប៉ុល ពត…និងជនឧក្រិដ្ឋសង្គ្រាម លើលោកជាច្រើនទៀត សុទ្ធតែល្បីឈ្មោះ ដោយសារទង្វើអាក្រក់របស់ខ្លួន។
តែទោះជាយ៉ាងណា ក៏ការល្បីឈ្មោះដោយសារទង្វើល្អនោះ ទើបកេរ្តិ៍ឈ្មោះនៅក្រអូប បានយូរអង្វែងមិនតែប៉ុណ្ណោះ ពិភពលោកអាចនឹងកសាង នូវរូបសំណាកទុក ឲ្យអ្នកជំនាន់ក្រោយបានស្គាល់ដែរ ។

សូម្បីតែក្នុងសាលារៀនសិស្ស ដែលត្រូវគ្រូដាក់ទណ្ឌកម្ម ឲ្យឈរនៅដងទង់ជាតិនោះ ក៏មានឈ្មោះល្បី សម្រាប់ជំនាន់របស់ខ្លួនដែរ ។
សុភាសិតបរទេសមួយ បានសរសេរថា “អ្នកនឹងមានឈ្មោះល្បី បើសិនជាអ្នកអាចពុះពារឧបសគ្គ ឬ ការលំបាកកាន់តែធំបាន ។ អ្នកបើកយន្ដហោះ មានឈ្មោះល្បី ដោយសារបានឆ្លងកាត់ខ្យល់ព្យុះ និងភ្លៀងប្រកបដោយគ្រោះថ្នាក់ ។”(The greater the difficulty,the more Glory in surmounting Gain their reputation from storms and Tempests) ៕

អត្ថបទដែលជាប់ទាក់ទង