ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប្រយ័ត្នទាំង ៤

80

 

ភ្នំពេញ ៖ ចរិតជាមនុស្សភាគច្រើន លើសលុបមើលឃើញ តែកំហុសអ្នកដទៃ ចំពោះទោសកំហុសរបស់ខ្លួន មើលមិនឃើញឡើយ ។

ឲ្យតែភ្លែតឡើង គឺលើកម្រាមដៃចង្អុលទៅគេ ដោយភ្លេចគិតពីខ្លួនឯងថា ក្នុងពេលជាមួយគ្នានោះ មានម្រាមដៃប៉ុន្មានកំពុង ចង្អុលមកកាន់ខ្លួននោះឡើយ ។

អញ្ចឹងហើយទើបគេនិយាយថា ជោគជ័យធំបំផុតរបស់មនុស្ស គឺការយកឈ្នះលើខ្លួនឯងនោះ ទើបប្រសើរជាងលើកម្រាមដៃ ចង្អុលទាំងបំពានទៅលើអ្នកដទៃនោះ ។

ការចូលចិត្តធ្វើជាអ្នកចេះ ទៅអប់រំគេ ការមើលឃើញកំហុសគេ ការដឹងរឿងគេ និងការចង់ឈ្នះគេ គឺជាកំហុសមួយ ។
អញ្ចឹងហើយទើបនៅក្នុងគតិលោក បានអប់រំមនុស្សឲ្យប្រយ័ត្ន ៤ យ៉ាង ។
ប្រយ័ត្នទី១ គឺប្រយ័ត្នអប់រំគេ ដោយមិនអប់រំខ្លួនឯង ។
ទី២: ប្រយ័ត្នមើលឃើញ តែកំហុសគេ តែមិនមើលឃើញ ពីកំហុសខ្លួនឯង ។
ទី៣: ប្រយ័ត្នដឹងរឿងអ្នកដទៃច្រើន ដោយមិនដឹងរឿងខ្លួនឯង
និង ទី៤: ប្រយ័ត្នខំយកឈ្នះអ្នកដទៃ ដោយមិនយកឈ្នះខ្លួនឯង ។
នេះជាគតិដ៏ល្អ ដែលមនុស្សគ្រប់រូប ត្រូវតែចងចាំ ៕


អត្ថបទដែលជាប់ទាក់ទង