ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមចាប់អ្នកសាព័ត៌មានម្នាក់ ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រមាថថ្នាក់ដឹកនាំ

79

បាត់ដំបង៖ នៅវេលាម៉ោង ១២និង ០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ទីលំនៅភូមិឃុំខាងលើ ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសបុក)។

ដកហូតវត្ថុតាងទូរស័ព្ទចំនួន ០៣ គ្រឿង, ឡានចំនួន ០១ គ្រឿង, បណ្ណព័ត៌មានចំនួន ០១ សន្លឹក។
ជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញ បានកសាងសំណុំរឿងចាត់ការនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង