ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច ចាប់ជនសង្ស័យ២នាក់ ដើរទាក់ឆ្កែ

50

 

ភ្នំពេញ ÷ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពជិះម៉ូតូដើរទាក់ឆ្កែ១ក្បាល បានសម្រេចបម្រុងជិះគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ជិះតាមប្រដេញពីក្រោយ ឃាត់បានត្រង់ចំណុចជាប់របងមន្ទីរពេទ្យរុស្សុី ទាំងមនុស្សនិងឆ្កែ កាលពីវេលាម៉ោង២ និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ចំណុចឃាត់បានជាប់របងមន្ទីរពេទ្យរុស្សុី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះវាសនា មានអាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។ ជនសង្ស័យទី២ មានឈ្មោះ វិត ភេទប្រុស អាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចាស់ បច្ចុប្បន្ន ស្នាក់នៅជាមួយគ្នា (ឃាត់ខ្លួន)។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយកម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានដើរល្បាតនៅតាមភូមិសាស្ត្រ បន្ទាប់មកក៏មកឈរជើង នៅគោលដៅរង្វង់មូលផ្សាដើមថ្កូវ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកវ៉េវអុីមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1-AA 6849 បានទាក់ឆ្កែនៅមុខផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវ៤៣០ បាន១ក្បាលរួចដឹកឆ្កែបម្រុងជិះរត់គេច តែត្រូវសមត្ថកិច្ចឃើញទាន់ ក៏បានប្រដេញពីក្រោយរួចជនសង្ស័យ បានជិះរត់គេចខ្លួនមកដល់ចំណុចជាប់របងមន្ទីរពេទ្យរុស្សុី ត្រូវសមត្ថកិចឃាត់បាន។ សមត្ថកិច្ចបាននាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដើម្បីសួរនាំ និងចាត់ការបន្តទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង