ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានម៉ាស៊ីន ផលិត ខ្យល់អុកស៊ីហ្សែនដែលមានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគីប ស្មើនឹង០៥ បំពង់

71

ខេត្តព្រះសីហនុ ៖ ដើម្បីតម្រូវការខ្យល់អុកស៊ីហ្សែន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការជួយសង្គ្រោះ ដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាពិសេសអ្នកជំងឺដែល មានស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលត្រូវការខ្យល់អុកស៊ីហ្សែនជាចាំបាច់ ដូចនេះនៅព្រឹកថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំបានចុះពិនិត្យមើលទីតាំង ដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឲ្យដឹងថា ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន ដែលទើបបានដំឡើងថ្មីនេះ មានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគីប ស្មើនឹង៥ បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ កំពុងសម្រាកព្យាបាលជា នៅក្នុងមន្ទីរពេទ្យ ពិសេសដល់ប្រជាពលរដ្ឋ ដែលបានឆ្លងជំងឺកូវីច១៩ ស្ថានភាពធ្ងន់ធ្ងរ ព្រោះពួកគាត់ត្រូវការអុកស៊ីហ្សែនជាចាំបាច់។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុបាន ស្នើឲ្យ ក្រុមគ្រូពេទ្យ ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្តយកចិត្តទុកដាក់ ថែរក្សាសម្ភារៈថ្មីនេះឲ្យបានល្អ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈជាពិសេសក្នុងការព្យាបាល ផ្គត់ផ្គង់ទៅដល់អ្នកជំងឺដែលត្រូវការខ្យល់អុកស៊ីសែននិងបន្តខិតខំ បន្ថែមក្នុងការព្យាបាលអ្នកជំងឺទូទៅក៏ដូចជាអ្នកជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យ ការខិតខំរបស់ក្រុមគ្រូពេទ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលបច្ចុប្បន្នឲ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង