ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទល្មើស​លួច​ ឆក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ខែ​មិថុនា​​ កើត​មាន​ចំនួន​៤២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៦៧​នាក់​

130

 

​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​គណៈ​បញ្ជាការ​ អនុវត្ត​ផែនការ​សកម្មភាព​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ នៅ​រាជធានី​ភ្នំពេញ​ ដែល​បាន​គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ គណៈ​បញ្ជាការ​បាន​ត្រួតពិនិត្យ​វាយតម្លៃ​សភាពការណ៍​ បទល្មើស​លួច​ ឆក់​ក្នុង​រាជធានី​ភ្នំពេញ​ ប្រចាំខែ​មិថុនា​ ឆ្នាំ​២០២១​ និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ សម្រាប់​ជំរុញ​ដំណើរការ​ អនុវត្ត​ផែនការ​សកម្មភាព​បន្ត​ ក្នុង​គោលដៅ​កាត់​បន្ថយ​បទល្មើស​លួច​ ឆក់​ផង​ដែរ​ ។​

​របាយការណ៍​ឲ្យ​ដឹង​ថា​ បទល្មើស​ជា​រួម​កើតឡើង​មាន​ចំនួន​ ៤២/៥១​ករណី​ ថយ​០៩​ករណី​ ស្មើនឹង​១៨%​ ប្រៀបធៀប​ខែឧសភា​ ឆ្នាំ​២០២១​ ក្នុង​នោះ​ ៖ -​បទល្មើស​លួច​ មាន​ចំនួន​ ៣៣/៣៦​ករណី​ ថយ​ ០៣​ករណី​ -​បទល្មើស​ឆក់​ មាន​ចំនួន​ ០៩/១៥​ករណី​ ថយ​ ០៦​ករណី​។

​កងកម្លាំង​គ្រប់​បណ្តា​អង្គភាព​ ដែល​មាន​ភារកិច្ច​អនុវត្ត​ផែនការ ​សកម្មភាព​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ បាន​ខិតខំ​ប្រឹងប្រែង​សហការ​គ្នា​ ចូលរួម​បង្ក្រាប​បាន​ចំនួន​សរុប​ ៤២​ករណី​ ចាប់​បាន​ជនសង្ស័យ​ ៦៧​នាក់​ ស្មើ​ ១០០%​ នៃ​បទល្មើស​កើតឡើង​ ក្នុង​នោះ​បទ​លួច​ ៣៣/៣៣​ករណី​ និង​បទ​ឆក់​ ០៩/០៩​ករណី​ ។​ ចំពោះ​ជនសង្ស័យ ​ក្រោយ​បង្ក្រាប​ បាន​រក​ឃើញ​ធ្លាប់​ប្រើ​សារធាតុ​ញៀន​ ចំនួន​៥៤​នាក់​ ស្មើនឹង​ ៨១%​ ៕

អត្ថបទដែលជាប់ទាក់ទង