ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រុកប្រតិកម្ម ចំពោះឈ្មួញបូមខ្សាច់ តាមដងទន្លេ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បង្កសម្លេងរំខាន និងប៉ះពាល់បរិស្ថាន…!

77

 

រាជធានីភ្នំពេញ ៖ ដោយបង្កការរំខានទៅដល់ពួកគាត់ ជាខ្លាំងដោយថ្លង់ នូវសម្លេងម៉ាសុីនសាឡង់បូមខ្សាច់និមួយៗ នាតាមដងទន្លេឡើងទ្រហុឹង ដោយពិបាកទ្រាំហើយលើសពីនេះទៀតនោះ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ង រផ្នែកបរិស្ថានថែមទៀត ដោយមើលទៅផ្ទៃទឹកទន្លេ ប្រែពណ៌ពីទឹកថ្លាទៅល្អក់ កខ្វក់ដូចទឹកភក់ពេញផ្ទៃទន្លេ។

ពួកអ្នកស្រុកបន្តទៀតថា នាសព្វថ្ងៃនេះក្រុមឈ្មួញរកសុីបូមខ្សាច់ តាមដងទន្លេខាងលើនោះ ដោយពួកគាត់ដំណើរការបូមខ្សាច់ តាំងពីពេលព្រឹកដល់ៗ កណ្ដាលអាធ្រាត្រថ្លង់នូវសម្លេងម៉ាសុីនបូមខ្សាច់ឡើងទ្រហុឹង ដោយពិបាកទ្រាំហើយពួកគាត់ បានរាយការណ៍ទៅដល់សមត្ថកិច្ចអាអ្ញាធរ ដែលពាក់ព័ន្ធនិងការងារបូមខ្សាច់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនេះ ដោយពួកអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ មិនខ្ចីអើពើចាត់ការចំពោះបញ្ហានេះឡើយ។ ដូចនេះពួកស្រុកគាត់ស្នើ ទៅដល់ថ្នាក់លើពិសេសក្រសួង ដែលពាក់ព័ន្ធការងារបូមខ្សាច់ តាមដងទន្លេជួយពិនិត្យមើលផង។
បើពឹងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ដូចពឹងផ្កាយលើមេឃអីចឹង ហេសហេ! ព្រោះអីរវាងក្រុមឈ្មួញ រកសុីបូមខ្សាច់និងដឹកខ្សាច់ តាមឡានប្រភេទធុនធំ និងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ នាសព្វថ្ងៃនេះមានការត្រូវរ៉ូវគ្នាខ្លាំងណាស់ ដូចស្រមោចនិងស្ករអីចឹងហើយម៉្យាងទៀត ជាឆាំងបាយរបស់អាជ្ញាធរ សើមមាត់រៀងរាល់ថ្ងៃខែផងដែរ ទើបមិនចាត់ការដោយទុកបង្កការ លំបាកដល់ប្រជាជន ដែលរស់នៅតាមដងទន្លេក្បែរៗ​ សាឡង់បូមខ្សាច់និងដេប៉ូខ្សាច់។

តាមដងទន្លេទាំង២ខាងលើនោះ មហាជនគាត់មើលទៅឃើញសាឡង់ បូមខ្សាច់ពេញផ្ទៃទន្លេ ដូចគេហែរកឋិនអីចឹង៕

អត្ថបទដែលជាប់ទាក់ទង