ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា ជួបសំណេះសំណាល និងចែកអំណោយ ដល់បងប្អូន ដែលបានជាសះស្បើយពីជម្ងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល

40

 

កណ្ដាល៖នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាអាវុធបានសំណេះសំណាល និងចែកអំណោយមួយចំនួន ជូនដល់បងប្អូនដែល បានព្យាបាលជាសះស្បើយ ពីជម្ងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន -រ៉ូតា ខ្សាច់កណ្តាល ចំនួន ៤០នាក់ និងអនុញ្ញាតិឱ្យត្រឡប់ទៅធ្វើចត្តាឡីស័កបន្ត១៤ទៀត នៅលំនៅដ្ឋានរៀងខ្លួនវិញ ។
លោកអភិបាលរងខេត្តបាន ផ្ដាំដល់បងប្អូនទាំងអស់ ទោះបីបានទៅផ្ទះវិញ ហើយក្ដីសូមកុំ ភ្លេចត្រូវអនុវត្តវិធានការ សុខាភិបាលបន្តទៀតលាងដៃ សាប៊ូ អាល់កុល ជែល ពាស់មាស់ជាប្រចាំនិង អនុវត្ត៣កុំនិង៣ការពារ របស់សម្ដេចតេជោជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង