ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញវិជ្ជមានកូវីដ១៩ លើព្រះសង្ឃគង់ក្នុងវត្តសីហរតនារាម ចំនួន ១០អង្គនាក់

38

 

តាកែវ ៖ រដ្ឋបាលក្រុងដូនកែវ ចេញសេចក្តីប្រកាសករណីរកឃើញវិជ្ជមានកូវីដ១៩ លើព្រះសង្ឃគង់ក្នុងវត្តសីហរតនារាម ចំនួន ១០អង្គនាក់។

នៅល្ងាចថ្ងៃទី ១៩ខែកក្កដា ឆ្នាំ២០២១នេះ ព្រះសង្ឃចំនួន ១៨អង្គនាក់ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកវត្ថុសំណាកនៅក្នុងបរិវេនវត្តសីហរតនារាម ឋិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ឆ្លងតាមការពិនិត្យដោយការធ្វើតេស្តរហ័ស (រ៉ាពីតេស្ត) ក្នុងចំណោមព្រះសង្ឃចំនួន ១៨អង្គនាក់ខាងលើ រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ១០អង្គនាក់ ត្រូវបានបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ១៩ គរុកោសល្យខេត្តទាំងយប់ នេះបើតាមការឲដឹងពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។

លោក កង អាណាន់ បន្តថាបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តសីហរតនារាមនេះ យើងនិងបន្តយកវត្ថុសំណាកពីព្រះសង្ឃដែលមានការពាក់ព័ន្ធជាបន្តទៀតនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ នេះ ។

រដ្ឋបាលក្រុងដូនកែវ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ជាពិសេស តាជី យាយជី ពុទ្ធបរិស័ទចំណុះជើងវត្តសីហរតនារាមទាំងអស់បានជ្រាបថា នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ បានចុះពិនិត្យ និងធ្វើសំណាកដល់ព្រះសង្ឃ គង់ នៅវត្តសីហរតនារាមចំនួន ១៨អង្គ ជាលទ្ធផលនៃការធ្វើសំណាកតេស្តរហ័សឃើញថា មានវិជ្ជមានកូវីដ-១៩ ចំនួន ១០អង្គ។

រដ្ឋបាលក្រុងដូនកែវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យាយជី តាជី ដែលបានមក សមាទានសីល ឬបានប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃនៅវត្តសីហរតនារាម សូមចូលរួមយកសំណាកនៅ មណ្ឌលគរុកោសល្យខេត្ត ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក(ចត្តាឡីស័ក) ពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។

រដ្ឋបាលក្រុងដូនកវ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជន ជាពិសេស តាជី យាយជី ពុទ្ធបវិស័ទចំណុះជើងវត្តសីហរតនារាមទាំងអស់នឹងចូលរួមសហការ ព្រមទាំងអនុវត្តបានខ្ជាប់ខ្ជួន តាម ការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេស វិធានការការពារ និងពាកុំ របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង