ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូ​ស្តា​រី​កា​រឹបអូស​បាន​គ្រឿងញៀន​កូកាអ៊ីន​កូ​ឡុំ​ប៊ី​ចំនួន​ ៤,៣​តោន​ មាន​ប្រភព​ដើម​មក​ពី​កូ​ឡុំ​ប៊ី​

74

​រទេស៖ កាលពី​ថ្ងៃអាទិត្យ​ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​ថា​ នគរបាល​កូ​ស្តា​រី​កា​បាន​រឹបអូស​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​ ៤,៣​តោន​ កាលពី​ថ្ងៃអាទិត្យ​ ដែល​គ្រឿងញៀន​នោះ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​កូ​ឡុំ​ប៊ី​ និង​ជា​ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​បំផុត​លើក​ទី​ពីរ​ របស់​ប្រទេស​នៅ​ទ្វីបអាមេរិក​កណ្តាល​នៅ​ក្នុងឆ្នាំនេះ​ ។​

​ការ​បង្ក្រាប​គ្រឿងញៀន​កូកាអ៊ីន​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ព្រួយ​ថា​ ប្រទេស​កូ​ស្តា​រី​កា​បាន​ក្លាយជា​ប្រទេស​ដ៏​សំខាន់​សម្រាប់​ចរាចរ​គ្រឿងញៀន​ចេញពី​កូ​ឡុំ​ប៊ី​ឆ្ពោះទៅ​អឺរ៉ុប​ ដែល​ធ្វើ​ឲ្យ​មន្ត្រី​មានការ​ព្រួយបារម្ភ​ ដែល​នេះ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថេ​រ​ភាព​បំផុត​ក្នុង​ទ្វីបអាមេរិក​កណ្តាល​ ។​

​ក្រសួង​សន្តិសុខ​កូ​ស្តា​រី​កា​បាន​និយាយ​ថា​ ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​កូកាអ៊ីន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទូ​កុងតឺន័រ​មួយ​ ដែល​បង្កប់​នៅ​ក្នុង​ក្បឿង​សេ​រ៉ា​មិច​នៅ​លើ​នាវា​ពាណិជ្ជកម្ម​ដែល​បាន​ទៅ​ដល់​កំពង់​ផែ​ Moin​ ប្រទេស​កូ​ស្តា​រី​កា​ដែល​មក​ពី​កំពង់​ផែ​ Turbo​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ Caribbean​ ប្រទេស​កូ​ឡុំ​ប៊ី​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​លោក​ Michael​ Soto​ បាន​និយាយ​ថា​ យើង​បាន​រឹបអូស​កញ្ឆា​ និង​គ្រឿងញៀន​កូកាអ៊ីន​ប្រមាណ​ ៤០​តោន​ នៅ​ក្នុង​ប្រទេស​ (​មក​ទល់​ឆ្នាំ​ ២០២១)​ ។​ យើង​សង្ឃឹមថា​ ការ​បង្ក្រាប​នេះ​នឹង​កើនឡើង​ជាង​ឆ្នាំ​មុន​ ។

​នេះ​បើ​យោង​តាម​ក្រសួង​សន្តិសុខ​ អាជ្ញាធរ​កូ​ស្តា​រី​កា​រឹបអូស​បាន​គ្រឿងញៀន​កូកាអ៊ីន​ប្រមាណ​ ៥៧​តោន​នៅ​ក្នុង​ឆ្នាំ​២០២០​ បាន​កើនឡើង​ជាង​ឆ្នាំ​មុន​ ៥៦%​ ។​ និង​បាន​រឹបអូស​កញ្ឆា​ចំនួន​ ១៤.៥​ តោន​កាលពី​ឆ្នាំ​មុន​ ៕

អត្ថបទដែលជាប់ទាក់ទង