ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិតមណ្ឌលអប់រំកែប្រែទី៤ម្នាក់ ស្លាប់ដោយសារជម្ងឺគាំងបេះដូង

72

 

ខេត្តពោធិ៍សាត់ ៖ ទណ្ឌិតមណ្ឌលអប់រំកែប្រែទី៤ម្នាក់ បានស្លាប់ដោយសារជម្ងឺគាំងបេះដូង កាលពីថ្ងៃច័ន្ទទី១៩ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង០៨ និង១០នាទី នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ពីលោក យិន ស៊ីផុន ថាមានករណីទណ្ឌិតមណ្ឌលអប់រំកែប្រែទី៤ស្លាប់ម្នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទណ្ឌិតឈ្មោះ ម៉ែន ប៊ុនធឿនអាយុ៤៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជាប់ទោសពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ឃុំខ្លួនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្រិតទោស០៣ឆ្នាំ រងទោសបាន០១ឆ្នាំ ០២ខែ ១៨ថ្ងៃ ទោសសល់០១ឆ្នាំ ០៩ខែ ១២ថ្ងៃ ផុតទោសថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បញ្ជូនមកពីមណ្ឌលអប់រំកែប្រែទី១ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។

យោងតាមការពិនិត្យសាកសព របស់គ្រូពេទ្យជំនាញ កោសល្យវិច្ច័យខេត្តពោធិ៍សាត់ សន្និដ្ឋានបានថាទណ្ឌិតឈ្មោះ មែន ប៊ុនធឿន ស្លាប់ដោយសារគាំងបេះដូង សាកសពស្លាប់លើសពី៤ម៉ោងឡើង មិនមានពាក់ពន្ធ័​ និងអំពើហិង្សា ឬឃាតកម្មឡើយ ។

បច្ចុប្បន្នសពទណ្ឌិតឈ្មោះ ម៉ែន ប៊ុនធឿន បានប្រគល់ឲ្យទៅឈ្មោះ ផាត ពង់ ភេទស្រីអាយុ ៤៧ឆ្នាំ ត្រូវជា​ប្រពន្ធសព ដើម្បីបន្តរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង