ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តន្ទាទោសជនល្មើស ដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់ករណីឃាតកម្មលើកុមារ នៅខេត្តព្រះសីហនុ

63

 

ព្រះសីហនុ ៖ ក្នុងករណីឃាតកម្មទៅលើកុមារចំនួនលើសពី ២៥០ករណី ដែលអង្គភាពការពារកុមារ (CPU) បានចូលរួមក្នុងការស៊ើបអង្កេត មានករណីពិសេសមួយចំនួនដែលនឹងបន្សល់នូវស្នាមរបួសនៅលើបេះដូងយើង និងធ្វើអោយក្រុមការងារយើងចងចាំជានិច្ច។ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា សម្រាប់ខ្ញុំ គឺសំណុំរឿងលេខ ១១៧/២០១៩ និង ១១៨/២០១៩, ក្រុមការងារចម្រុះ INDIA19។ ជាករណីឃាតកម្មដ៏ឃោរឃៅទៅលើកុមារាអាយុ ២ឆ្នាំ និងបងស្រីរបស់គេដែរមានអាយុ ១០ឆ្នាំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

វាមិនត្រឹមតែទិដ្ឋភាពជាក់ស្តែងនៃកន្លែងកើតហេតុ, ការត្រួតពិនិត្យទៅលើសាកសពរបស់កុមារទាំង២នាក់, បេសកកម្មស្វែងរកជនល្មើសអស់រយៈពេល១សប្តាហ៍, ការធ្វើការរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីកំណត់អត្តសញ្ញាណ និងទីតាំងរបស់ជនល្មើសនោះឡើយដែលធ្វើអោយយើងនឿយហត់ ប៉ុន្តែគឺភាពលំបាកក្នុងការយល់ឃើញថាមនុស្សលោកអាចប្រព្រឹត្តនូវអំពើឃោឃៅ, កាចសាហាវបែបនេះ។

អង្គភាពការពារកុមារ (CPU) បានឲ្យដឹងថា មកដល់ថ្ងៃនេះ ខ្ញុំមិនអាចយល់ថាហេតុអ្វីករណីមួយនេះ ក្នុងចំណោមករណីផ្សេងៗទៀតជាច្រើន ដែលអាចបន្សល់ស្នាមរបួសដល់អារម្មណ៍របស់ខ្ញុំបាន។

នៅក្នុងថ្ងៃនេះ ខ្ញុំអាចផ្តល់ជាព័ត៌មានបានថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជនជាប់ចោទត្រូវបានតុលាកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយគ្មានថ្ងៃដោះលែង។ នៅប្រទេសកម្ពុជា ទោសមួយជីវិត គឺមានន័យថាមួយជីវិត។ វាគឺជាភាពលួងលោមមួយដល់ក្រុមគ្រួសារជនរងគ្រោះ និងដល់រូបខ្ញុំផ្ទាល់ ដែលជនជាប់ចោទបានទទួលនូវការផ្តន្ទាទោសមួយនេះ។ ខ្ញុំអាចជំរាបបានថា បណ្ដឹងឧទ្ធរណ៍ទាំងឡាយគឺបានប្រើប្រាស់អស់។

អង្គភាពការពារកុមារ (CPU) សូមយកពេលវេលានេះដើម្បីថ្លែងអំណរគុណដល់សមាជិកក្រុមការងារចម្រុះ INDIA19 ទាំងអស់គ្នា រួមទាំងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU), ក្រសួងមហាផ្ទៃ, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមន្ត្រីនគរបាលជាតិទាំងឡាយដែលបានផ្តល់ជាជំនួយក្នុងការស៊ើបអង្កេតមួយនេះ។

នេះជាការស៊ើបអង្កេតដ៏យូរអង្វែងមួយ ដែលគ្របដណ្តប់មួយភាគធំនៃប្រទេសកម្ពុជា ក្នុងពេលស្វែងរកទីតាំងជនល្មើស ហើយចុងក្រោយយើងបានធ្វើការឃាត់ខ្លួននៅក្នុងខេត្តព្រៃវែង។ បទល្មើសនេះបានបង្កកំហឹងដល់មហាជនយ៉ាងខ្លាំង និងមានការផ្សព្វផ្សាយជាច្រើន ដូច្នេះវាជាការកោតសរសើរ និងការអបអរសាទរទៅដល់គ្រប់មន្ត្រីពាក់ព័ន្ធដែលបាននាំមកនូវការឃាត់ខ្លួនជនល្មើសនេះ។

សូមឲ្យវិញាក្ខណ្ឌរបស់អ្នកទាំងពីរទៅកាន់សុគតិភព ភាពយុត្តិធម៌ដែលខ្ញុំអាចប្រគល់បានទៅជូនអ្នកទាំងពីរ គឺត្រឹមតែធ្វើអោយប្រាកដថា បុគ្គលនេះមិនមានថ្ងៃដោះលែង ហើយប្រព្រឹត្តទៅលើកុមារដទៃបាន។

សមាជិកក្រុមកម្លាំងការងារ India 19 គ្រប់គ្នាដែលបានធ្វើការដ៏ល្អប្រសើរ និងយកចិត្តទុកដាក់ដើម្បីបំពេញ និងរក្សាពាក្យសន្យាដែលយើងបានធ្វើជូនក្រុមគ្រួសារជនរងគ្រោះនៃបទល្មើស រំលោភ និងសម្លាប់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

CPU មានភាពរីករាយ និងមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះសមាជិកទាំងអស់គ្នារបស់កម្លាំងការងារ India 19 ដែលបាននាំនូវការចាប់ខ្លួនបុរសជាជនសង្ស័យ អាយុ២៦ឆ្នាំ ក្នុងខេត្តព្រៃវែង នៅថ្ងៃទី០២ ខែមិថុនា វេលាម៉ោង១ និង១៥នាទីថ្ងៃ។ ការចាប់ខ្លួនបានកើតឡើងបន្ទាប់ពីធ្វើការរកខ្លួនជនសង្ស័យអស់រយៈពេល ៤ថ្ងៃរវាងខេត្តជាច្រើន។ ខ្ញុំដឹងថាមន្ត្រីស៊ើបអង្កេតទាំងអស់គ្នាពិតជាមិនបានសម្រាកច្រើនទេ អ្នកទាំងអស់គ្នាបានលះបង់កំលាំងកាយនឹងកំលាំងចិត្តជាច្រើនដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដ៏ព្រៃផ្សៃម្នាកនេះ។

យកឪកាសនេះដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយក្នុងការឃាត់ខ្លួននេះ ដោយមានបុគ្គលច្រើននាក់ ខ្ញុំសូមអរគុណដល់ភ្នាក់ងារអ្នកទាំងអស់គ្នា៖

សូមថ្លែងអំណរអរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម អុិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ, នាយកដ្ឋានព្រហ្មទណ្ឌ, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, នាយកដ្ឋានសន្តិសុខផ្ទៃក្នុង, ស្នងការខេត្តព្រះសីហនុ, ស្នងការខេត្តស្វាយរៀង, ស្នងការខេត្តព្រៃវែង, មន្ត្រីនគរបាលជាតិកម្ពុជា និងជាពិសេសមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យ CPU។

នេះជាការខឹតខំប្រឹងប្រែងដ៏អស្ចារ្យ។ ករណីនេះមានប្រជាប្រិយភាពតាំងពីដំបូង ហើយមានការទាមទារក្នុងការផ្តល់នូវការសម្រាលទុក្ខរបស់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនទូទាំងប្រទេសដើម្បីអោយក្រុមការងារអាចធ្វើការឃាត់ខ្លួនបាន។

មានមោតនភាពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកទាំងអស់គ្នា និងម្តងទៀតសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះការខឹតខំប្រឹងប្រែង និងការប្តេជ្ញាការពារកុមារនៅក្នុងសង្គម។

ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ ២ឆ្នាំ និងបទល្មើសរំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យ CPU បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុក្នុងឃុំគគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពក្មេងរងគ្រោះដែលប្រលាក់ដោយឈាមត្រូវបានគេរកឃើញនៅទីលំនៅរបស់ពួកគេ នៅម៉ោង៣ និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឪពុករបស់ពួកគេបានចេញទៅធ្វើការ។ ក្មេងស្រីរងគ្រោះនៅមានជិវិតនៅឡើយពេលដែលរកឃើញ ប៉ុន្តែត្រូវការសង្គោះបន្ទាន់ ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីអោយ CPU រៀបចំការផ្លាស់ផ្តូរមកព្យាបាលនៅភ្នំពេញ។ ដោយសារមុខរបួសធ្ងន់ពេក ក្មេងស្រីរងគ្រោះបានស្លាប់បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។

“ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះធ្វើឲ្យសូម្បីតែអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំមានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។”

គ្រប់ធនធានដែលយើងមានកំពុងធ្វើការប្រើប្រាស់ ដើម្បីរកអតសញ្ញាណរបស់ជនល្មើស។ យើងនិងធ្វើគ្រប់យ៉ាង ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

យើងមិនអាចយល់ពីកម្រឹតនៃអំពើហឹង្សា ដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ។ សូមឲ្យអ្នកទាំងពីរទៅឲ្យបានស្ងប់ ដោយដឹងថាសមាជិករបស់កម្លាំងការងារ នឹងមិនសម្រាកឡើយ ទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង