ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់បុកចូល ផ្ទះពលរដ្ឋទាំងយប់ ត្រូវបានសមត្ថកិច្ចទាញ យកចេញបានហេីយ

108

កំពង់ស្ពឺ ៖ រថយន្ដដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កការភ្ញាក់ផ្អេីលពលរដ្ឋទាំង កណ្ដាលយប់ថៃ្ងទី១៩ រួចក្រឡាប់បុកចូលផ្ទះពលរដ្ឋទាំងយប់ ត្រូវបានសមត្ថកិច្ចទាញយកចេញបានហេីយ នៅរសៀលថៃ្ងទី២០ ខែកក្កដា ឆ្នាំ២០២១ ។

ចន្លោះគឺឡូម៉ែតលេខ ៤២-៤៣ នៅលេីកំណាត់ផ្លូវជាតិ ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ-ស ពាក់ស្លាកលេខភ្នំពេញ 3F-2032 មានសណ្តោងស៉ឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-7482 បើកបរដោយឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ 25ឆ្នាំ មានតៃកុងអែប ឈ្មោះ គិត ធីម ភេទប្រុស អាយុ 20ឆ្នាំ មានទីលំនៅ ភូមិស្រែខ្ញែ ឃុំពោធី៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

រថយន្តដឹកទំនិញ ស្រាបៀរ ភេសជ្ជៈកំប៉ុងជាច្រើនមុខ បើកបរពីទិសខាង កើតទៅទិសខាងលិច រីឯរថយន្ត ម៉ាកកូរូឡា ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 2B-6836 បើកបរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ហ៊ឹម សំបូរ ភេទប្រុស អាយុ 31ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តទាំងពីរបានបុកគ្នា យ៉ាងពេញទំហឹង ។

ក្នុងហេតុការណ៍ខាងលើ បណ្ដាលឱ្យរបួសមនុស្ស 02នាក់ ធ្ងន់ 01នាក់ រថយន្ត ខូចខាតទាំងពីរគ្រឿងបាក់ បង្គោលភ្លើង 01 ដើម បាក់សរសរផ្ទះ 01ដើម និងខូចខាតសំយាបមុខផ្ទះ ។ ករណីខាងលើសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង