ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ វីរ:បុរសសង្គ្រាម

67

 

ភ្នំពេញ ៖ នៅក្នុងពិភពលោកយើងនេះ សម្បូរណាស់វីរ:បុរស តែវីរ:បុរសខ្លះ ១០មិនបានមួយយួរផងទេ ។
សេនាប្រមុខលន់ នល់ធ្វើសង្គ្រាមតាំង ពីអាមេរិកកាំង ជួយរហូតអស់ទាហ៊ាន គ្មានអាវុធ ហើយរត់ចោលស្រុកខ្លួនឯង ។

ព្រះរាមក្នុងរឿងរាមកេរ្តិ៍ ដោយសារតែនាងសិតា ដែលត្រូរក្រុងរាពចាប់ យកទៅនោះបានប្រើពលរេហ៍ ធ្វើសង្គ្រាមឆ្លងកាត់សមុទ្រស្លាប់ មិនតិចឡើយ ។ តើបែបនេះជាវីរ:បុរស ឬទេ?
ខ្មែរក្រហមធ្វើសង្គ្រាម ដោយសម្លាប់រង្គាលប្រជាជនខ្លួនឯង រាប់លាននាក់ ទីបំផុតបានត្រឹមតែរត់ភៀសខ្លួន​ ទៅនៅក្នុងព្រែស្មសាន ហើយសម្លាប់គ្នាឯងចុងក្រោយប៉ុល ពត បានត្រឹមតែស្លាប់ ដោយគមានកិត្តិយស នៅក្នុងព្រៃ ។

ការចង់ឲ្យគេតម្កល់ខ្លួនជាវីរ:បុរសពិតប្រាកដនោះ ត្រូវតែធ្វើអ្វីដែលជាកុសល សម្រាប់មនុស្សជាតិ កសាងគុណសម្បត្តិ ដែលមានផលប្រយោជន៍ សម្រាប់មនុស្សក្នុងនគរ ។

បន្ទាប់ពីឆ្លងកាតសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលបង្កើតឡើង ដោយអ្នកជំនាន់មុននោះ មនុស្សជំនាន់នេះ បានពន្លត់សង្គ្រាម និងអភិវឌ្ឍន៍ប្រទេស បានយ៉ាងទាន់សម័យ និង ស៊ីវីល័យ មិនចាញ់អារ្យប្រទេសនានាឡើយ ។ បែបនេះ ទើបគេហៅថាវីរ:បុរស ព្រោះពួកគាត់ មិនប្រើទាហាន ទៅច្បាំងគ្នាដណ្ដើមស្រី ឬ អំណាចឡើយ គឺប្រើទាហានដើម្បីតែអភិវឌ្ឍន៍ ជួយប្រជាជន និង ថែរក្សាសន្ដិភាព ដែលខិតខំរកបាន ដោយលំបាកប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង