ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង អំពាវនាវដល់បងប្អូនប្រជាជន មកទិញទំនិញ តាមទីផ្សារ និងបងប្អូនអាជីវករ ត្រូវអនុវត្ត៣ការពារ,៣កុំជាប្រចាំ…!

63

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះដោយមារការ ចង្អុលបង្ហាញជាប្រចាំពីសំណាក់ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាល ខណ្ឌបឹងកេងកង ហើយលោកអភិបាលខណ្ឌ បានអោយលោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង ដោយបានដឹកនាំមន្ត្រី នៃសាលាខណ្ឌបឹងកេងកង និងកម្លាំងប្រជាការពារខណ្ឌ ដោយចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ និងផ្លូវ៣០០ កែងផ្លូវ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ខណៈពេលនោះដែរ រដ្ឋបាលខណ្ឌបឹងកេងកង ដោយសូមធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទិញទំនិញ ឬម្ហូបអាហារនៅតាមទីផ្សារនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និង បងប្អូនអាជីវករ ដែលកំពង់លក់ដូរទំនិញ តាមទីផ្សារនិមួយៗ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងនៅទីតាំងផ្សារខាងលើ នេះដោយសូមមេត្តាពាក់ម៉ាស ការពារ,ពាក់ស្រោមដៃ ,រក្សាគម្លាត និងបាញ់ទឹកអាល់កុល ឲ្យបានខ្ជាប់ខ្ជួន ជាប្រចាំរៀងរាល់ថ្ងៃពេលចេញ ក្រៅផ្ទះឆ្ពោះទៅកន្លែងផ្សេងៗ ពិសេសពេលទៅទីផ្សារ ដើម្បីកាត់បន្ថយការរីករាលដាល នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ពោលគឺត្រូវអនុវត្តន៍ អោយបានខ្ជាប់ខ្ជួន គឺ៣ការពារ និង៣កុំជាប្រចាំរៀងរាល់ថ្ងៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង