ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង សូមជម្រាបមកអភិបាលខេត្តកំពត ស្ដីពីការរៀបចំពីធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ

20

 

កំពត ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបមក ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ស្ដីពីការរៀបចំពីធីប្រកាស បង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត។

សម្ដេចក្រឡាហោម ស ខេង សូមជម្រាបមកឯកឧត្តមអភិបាលខេត្តជ្រាបថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខ។ អនុលោមមាត្រា ៦២ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ថា កិច្ចប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ត្រូវប្រារព្ធធ្វើឡើងក្នុងរយៈពេលមិនឲ្យលើសពីដប់បួន (១៤)ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។ បន្ទាប់ពីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត រួចហើយ ក្រុមប្រឹក្សាក្រុងបូកគោ ត្រូវដំណើរការរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួនជាបន្តបន្ទាប់ ស្របតាមបទបញ្ញត្តិដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ដើម្បីមានមូលដ្ឋាន និងធានាឱ្យពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ន ខេត្តកំពត អាចដំណើរការបាន រួមទាំងការរៀបចំកិច្ចប្រជុំចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញលើកទី១ និង កិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាក្រុងបូកគោ ទទួលបានជោគជ័យ ទាន់ពេលវេលា និងស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ក្រសួងសូមធ្វើការណែនាំនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖

១- ការរៀបចំពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត ត្រូវរៀបចំ ធ្វើរួមគ្នាជាមួយកិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ អនុលោមមាត្រា ៦២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមហាផ្ទៃធ្វើប្រតិភូកម្ម និងប្រគល់សិទ្ធិជូន អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបូកគោ ន ខេត្តកំពត។ ចំពោះកាលបរិច្ឆេទជាក់ស្តែងនៃពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ រួមទាំងកិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ក្រសួងមហាផ្ទៃស្នើឲ្យឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ជាអ្នកកំណត់ដោយគ្រាន់តែជូនដំណឹងមកក្រសួងមហាផ្ទៃដើម្បីជ្រាប។

២-បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងរួចហើយ ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវដំណើរការ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន ស្របតាមប្រកាសលេខ ៤១០៦ ប្រក ដូចមានចុះក្នុងយោងខាងលើ។

៣-ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត រួមទាំងកិច្ចប្រជុំចូល កាន់តំណែងក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវដំណើរការតាមកម្មវិធី និងត្រូវអញ្ជើញសមាសភាពសមាជិក និងភ្ញៀវចូលរួម ដូចមានក្នុងកម្មវិធី និងសមាសភាពជូនភ្ជាប់ជាមួយលិខិតនេះ។

៤-ចំពោះទីកន្លែងដែលត្រូវរៀបចំពិធី ត្រូវរៀបចំរោងពិធីនៅកន្លែងដែលមានបរិយាកាសល្អ មានខ្យល់ អាកាសចេញចូល និងមានលក្ខណៈសមរម្យ ដោយត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ស្របតាមវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ដូចជា មានការត្រួតពិនិត្យ វាស់កម្ដៅ មានទឹកអាល់កុល ឬដែល សម្រាប់លាងដៃ ត្រូវពាក់ម៉ាស់ និងត្រូវរៀបចំកន្លែងអង្គុយដោយរក្សាគម្លាតយ៉ាងតិច ១,៥ម៉ែត្រ ពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់ទៀត៕

 

អត្ថបទដែលជាប់ទាក់ទង