ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន បានទទួលអំណោយ ជាសម្ភារៈប្រយុទ្ធប្រឆាំង នឹងកូវីដ.១៩ ពីសប្បុរស់ជន

18

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោក ឧកញ៉ា លី ឃុនថៃ ដែលជាវស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស ការរួមគ្នាកាត់ផ្តាច់អំពីការឆ្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់នាពេលខាងមុខ។
អំណោយនាពេលនេះរួមមាន៖ ១. សំលៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត ២. ទឹកសុទ្ធ ៣០០ កេស ៣. ម៉ាស ១០,០០០ម៉ាស ៤. ថ្នាំបុរាណចិន ៨០០ប្រអប់ និង៥. ស្បែកជើង ៥០០គូរ អំណោយទាំងអស់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបែងចែកមួយផ្នែកជូន ដល់ឯកឧត្តមជាក្រុមការងារ រាជរដ្ឋាភិ បាលចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិវី ផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង