ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទើបចេញពីគុក មកប្រើហឹង្សាលើប្រពន្ធ និងប្រើប្រាស់គ្រឿងញៀន ត្រូវប៉េអឹមចាប់ញាត់គុកម្តងទៀត

37

 

បន្ទាយមានជ័យ ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

ស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ក្នុងពាក្យបណ្ដឹងថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ តែងតែប្រើអំពើហិង្សា មកលើរូបគាត់ជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់បានប្រើហិង្សា មកលើរូបគាត់ម្ដងទៀត បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ទៀតថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា ក៏ធ្លាប់ជាប់ពន្ធនាគារម្ដងហើយដែរ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនផងដែរ ។ ដោយស៊ូទ្រាំនឹងការប្រើហិង្សា មកលើរូបគាត់បន្តទៀតមិនបាន ទើបរូបគាត់មកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង