ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុកមួយចំនួន ដែលកាន់កាតជាអ្នកសារព័ត៌មានមិន ទាន់គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន នៅឡើយ

31

 

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមអញ្ជើញសមាជិក សមាជិកា ក.អ.ក រួមទាំងអ្នក សារព័ត៌មានចូលរួមក្នុង វេទិកាពិភាក្សាសារព័ត៌មានតាមរយៈហូម (Zoom Meeting) ក្រោម ប្រធានបទ ” ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក ” ដែលនឹងត្រូវរៀបចំធ្វើ ឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយចាប់ផ្តើមពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់។

ក្លិបអ្នកកាសែតកម្ពុជាសូមជម្រាបថា បច្ចុប្បន្ននេះការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក កាន់តែពេញនិយម សម្រាប់អ្នកសារព័ត៌មានអនឡាញ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ នោះគឺអ្នកផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុកមួយចំនួន ដែលកាន់កាតជាអ្នកសារព័ត៌មានមិន ទាន់គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន នៅឡើយទេ ដោយពួកគ ប្រើពាក្យពេចន៍ និងអាកប្បកិរិយាមិនសមរម្យ ហើយពេលខ្លះបានបំពាន ទៅលើអ្នកដទៃយ៉ាងខ្លាំង។ បញ្ហានេះបានរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសាធារណជនទូទៅ។

គោលបំណងនៃការរៀបចំវេទិកាខាងលើនេះ គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌ មានជាពិសេសអ្នកផ្សាយផ្ទាល់ តាមហ្វេសប៊ុក ឲ្យទទួលបាននូវចំណេះដឹងបន្ថែមទៀតអំពីក្រម សីលធម៌វិជ្ជាជីវៈ ជាពិសេស ការប្រើពាក្យពេចន៍ អាកប្បកិរិយា និងរូបភាពឲ្យបានត្រឹមត្រូវ ក្នុងពេលផ្សាយផ្ទាល់។

ក្លិបអ្នកកាសែតកម្ពុជា បានអញ្ជើញឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមជាអធិបតី និងឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ជាវាគ្មិននៅក្នុងវេទិកាដ៏មានសារសំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង