ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះស្រាវជ្រាវ រុករកឃើញរថយន្តកាមរីបាឡែន ដែលប្រព្រឹត្តបទល្មើស ដែលជនសង្ស័យបានយកមកលាក់ទុក

81

រតនគិរី៖ នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃព្រហស្បតិ៍ទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក បានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសចំនួន ០១គ្រឿង ដែលជនសង្ស័យបាន យកមកលាក់ទុក នៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ហើយ បានរត់គេចខ្លួនបាត់។

រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធករណី ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មាន លិខិតអនុញ្ញាតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីនៅចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ដោយបានវត្ថុតាង ចាប់យកមានរថយន្តចំនួន ០១គ្រឿង។

បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូន ទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង