ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្លាចពេទ្យ

67

 

ភ្នំពេញ ៖ កណ្ដុំឆែប ! គ្រាន់តែកូវីដ១៩កាន់តែរាតត្បាតនោះ អ្នកឈឺចាប់ផ្តើមខ្លាចពេទ្យ មិនហ៊ានទៅពេទ្យ ព្រោះខ្លាចពេទ្យរកឃើញថា ខ្លួនមានវិជ្ជមានកូវីដ ១៩ ។

នៅកន្លែងខ្លះមានអ្នកបង្អើលបន្ថែមថា អារឿងផ្ដាស់សាយ ហៀរសំបោរ ក្អក. . .មិនគួរប្រថុយទៅពេទ្យឡើយ តែហ៊ានទៅពេទ្យថា មានផ្ទុកកូវីដ ១៩ហើយ។ នេះជាកត្តាដែលធ្វើឲ្យមនុស្ស បបួលគ្នាខ្លាចពេទ្យ ។
ខ្លះថែមទាំងនិយាយថា តែហ៊ានទៅពេទ្យច្បាស់ជាដឹកធាតុ(ឆ្អឹង) មកផ្ទះវិញ ជាមិនខាន ព្រោះអ្នកដែលស្លាប់​ ដោយសារកូវីដ ១៩ មិនអនុញ្ញាតឲ្យយកមក ធ្វើបុណ្យនៅផ្ទះនោះទេ ។

ដោយសារតែមានអ្នកបំផុសបែបនេះ បានធ្វើឲ្យអ្នកដែលភ័យមែនទែននោះ មិនហ៊ានពិភាក្សាជាមួយពេទ្យ ខ្លះខ្លាចរហូតដល់ មិនទាំងហ៊ានទៅទិញថ្នាំ ពីឱសថស្ថាន ព្រោះខ្លាចបែកការណ៍ថា ខ្លួនមានកូវីដ ។ តាមពិតបញ្ហាទាំងនេះ ទំនងជាមានអ្នកបំពុលផងមិនដឹង ។

បើមានអ្នកបំពុលបែបនេះ គួរតែមិមន្ដគាត់មកស្ដាប់ធម៌ម្ដង ទើបសមមុខ បើមិនអញ្ចឹងទេ គេនៅតែព្រហើនបំផ្លើស និងបំប៉ោងរឿង ទាំងទទឹងទឹសបន្ដទៀត ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង