ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​​បង្ក្រាបឃាត់ខ្លួន​ជន​សង្ស័យចំនួន​៥​នាក់ ​​ករណី​លួច​រថយន្ត២គ្រឿង​

42

 

​កំពង់ឆ្នាំង​ ៖​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ចន្លោះ​ម៉ោង​០២​និង​៣០​នាទី​ទៅ​ម៉ោង​០៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ស្ថិត​នៅ​ភូមិ​ខ្នាយ​កកោះ​ ឃុំ​សែ​ប​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ កើត​មាន​ករណី​លួច​រថយន្ត​មួយ​គ្រឿង​ ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BI-5091​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ ប្រាក់​ ចាន់​ នៅ​ភូមិ​ខ្នាយ​កកោះ​ ឃុំ​សែ​ប​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​លួច​រថយន្ត​ម៉ាក​ សាំ​យ៉ុ​ង​ខាងលើ​ទៅ​បាត់​ លុះ​ព្រឹក​ឡើង​ក៏​បាន​ទៅ​ប្ដឹង​កម្លាំង​សមត្ថកិច្ច​ ។​

​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​កំណត់​មុខសញ្ញា​ ធ្វើការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​នូវ​ករណី​ខាងលើ​ ដោយ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ ៖​ ១.​ ឈ្មោះ​ ចាន់​ ជី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​ក្រាំង​ទិច​ ឃុំ​ក្ដា​ញ់​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​។​ ២.​ ឈ្មោះ​ ឪ​ ដា​រ៉ា​ ហៅ​ រិ​ទ្ធ​ ភេទ​ប្រុស​៣៤​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ក​ ឃុំ​សំរោង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​ ៣.​ ឈ្មោះ​ ខាត់​ ទាំង​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​ស្ទុ​ក​ក្រោល​ ឃុំ​វាល​ពង់​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​។​ ៤.​ ឈ្មោះ​ ប៉ក់​ មេត្តា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​ព្រែក​សំរោង​ ឃុំរ​ការ​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​ ៥.​ ឈ្មោះ​ ឆេ​ង​ រា​៉​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ នៅ​ភូមិ​ឬ​ស្សី​ជួរ​ត្បូង​ ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​។​

​ជាមួយនឹង​ការ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ រថយន្ត​ចំនួន​០២​គ្រឿង​៖​ ១.​ រថយន្ត​ ម៉ា​កស​យ៉ុ​ង​ ពណ៌​លឿង​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​.2BI.5091​ និង​២.​ រថយន្ត​ ម៉ាក​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​​ 2AA 2100​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ និង​ វត្ថុ​តាង​ អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង