ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះ អ្នកស្រុកច្បារអំពៅ ទាំងកណ្ដាលយប់..!

71

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាដោយកាលពីម៉ោង ១.៣០នាទីយប់ឈានចូលថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០២១នេះដោយមានករណីអគី្គភ័យមួយបានកេីតឡេីង ក្រុមទី ៥ ភមិដេីមស្លែង ១ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបណ្តាលអោយឆេះផ្ទះ អស់ ៦ ខ្នង ផ្ទះឈេី ដំបូលប្រក់សង្ក័សី ៥ ខ្នងឆេះទាំងស្រុង ។ដោយម្ចាស់ផ្ទះរួមមាន៖
ទី១.ឈ្មោះ តឹក ពៅ ភេទប្រុស
ទី២. តឹក ចាន់ពិសិដ្ឋ ភេទប្រុស
ទី៣.តឹក ចាន់នឿន ភេទស្រី
ទី៤.ស្រេង វ៉ា ភេទស្រី
ទី៥.ស្រេង វី ភេទស្រី និងទី
៦.និន ស្រីយ៉ា ភេទស្រី ។
ខណៈអគ្គីភ័យកំពង់ឆាបឆេះឡើងសន្ធោរសន្ធៅដោយមានការជួយអន្តរាគមន៏ ពីរកម្លាំងសម្តកិច្ចផ្នែករថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌ ដោយប្រេីប្រាស់ទឹកអស់ ១ រថយន្ត ទេីបរលត់ទៅវិញ នាវេលាម៉ោង ៣.និង៣០ នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល ហេីយមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡេីយ ។លុះដល់ព្រឹកឡើងគេឃើញវត្តមានលោកចៅសង្កាត់គាត់ចុះទៅពិនិត្យដល់កន្លែងកើតហេតុខាងលើនោះពោលគឺកន្លែងភ្លើងឆេះផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង