ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីរួមភេទ ជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ ចំនួនបីដង យោងតាមពាក្យបណ្តឹង

54

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរួមភេទ ជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ ចំនួនបីដង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យរូបនោះ យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចវាលស្រែខាងក្រោយផ្ទះចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ មានករណី រួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ បង្កឡើងដោយជនសង្ស័យឈ្មោះ យឿន សាវី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅបច្ចុប្បន្ន ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរួមភេទចំនួនបីដងជាមួយ ឈ្មោះ ព.ធ.រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែ​រ​ មុខរបរសិស្ស​ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយរបស់ជនរងគ្រោះមកដាក់ពាក្យបណ្តឹង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង