ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយវ័យ៧៤ឆ្នាំ ដៃសើមកាន់ឌុយដោតនិងព្រីភ្លើងចរន្តអគ្គីសនីឆ្លងឆក់ស្លាប់

59

បន្ទាយមានជ័យ៖ លោកយាយវ័យ៧៤ឆ្នាំម្នាក់បានស្លាប់ដោយសារឆ្លងចរន្តអគ្គសនីឆក់ស្លាប់ ។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិដងរុនលិច ឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ស្រ្តីរងគ្រោះឈ្មោះ ឱក លឿន អាយុ៧៤ឆ្នាំ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះដៃរបស់គាត់សើម ហើយកាន់ឌុយភ្លើងទៅដោតនឹងព្រី បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់នឹងកន្លែង ។

នគរបាលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាន នគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គីសនីឆក់ស្លាប់ប្រាកដមែន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង