ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ សហកការជាមួយ កម្លាំងកងទ័ពជើងទឹក ឃាត់នាវាមួយគ្រឿង នឹងមនុស្សជនជាតិចិន៣៨នាក់ខ្មែរ២នាក់ ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់

42

 

ខេត្តព្រះសីហនុ ៖ កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងកងទ័ពជើងទឹក ធ្វើការ ត្រួតពិនិត្យនាវាចិន មួយគ្រឿង នៅចំណុចនិយាមការលេខ១០°៣៥’-១០៣° ២២’ ក្រោយធ្វើការត្រួតពិនិត្យនិងសាកសួរក្រុមនាវិកបានឲ្យដឹងថានាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែហ៊្វូអានខេត្តហ៊្វូចៀន ប្រទេសចិននៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១ នៅលើ នាវាមានផ្ទុកមនុស្សចំនួន៣៨នាក់ ក្នុងនោះជនជាតិខ្មែរចំនួន២នាក់ នៅវេលាម៉ោង២១និង៣០ថ្ងៃទី២៤កក្កដាឆ្នាំ២០២១ ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់ ។

លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាពបទល្មើសលើផ្ទៃសមុទ្រ បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននាវានឹងមនុស្សខាងលើ កម្លាំងជំនាញបានរៀបចំ ឯកសារបញ្ជូនទៅឲ្យជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕

អត្ថបទដែលជាប់ទាក់ទង