ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីស័ក្តិបួនកន្លះម្នាក់ នៃបញ្ជាការដ្ឋានកងអង្គរក្ស ដកកាំភ្លើង បាញ់ស្រីស្នេហ៍ ដោយសារនាងមានប្រុសថ្មី

47

 

ភ្នំពេញ ÷ បុរសម្នាក់ជាមន្រ្តីស័ក្តិបួនកន្លះ នៃបញ្ជាការដ្ឋានកងអង្គរក្ស បានដកកាំភ្លើងបាញ់២គ្រាប់ ព្រោះតែរឿងភ្លើងប្រច័ណ្ឌជាមួយស្រីស្នេហ៍ ពេលស្រីស្នេហ៍មានប្រុសថ្មី កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ក្នុងភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនបង្កបានសារភាពថារូបគេ មានឈ្មោះ សុខ ចាន់អិន អាយុ៤០ឆ្នាំ មានតួនាទី ជាមន្រ្តីស័ក្តិបួនកន្លះ ធ្វើការនៅបញ្ជារការដ្ឋានកងអង្គរក្ស។

នៅមុនពេលកើតហេតុគេឃើញ បុរសជាជនបង្កខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ផលិតឆ្នាំ២០១៨ពណ៌ខ្មៅពាក់ ផ្លាកលេខ ព្រះសីហនុ 1H-0114 មកអង្គុយផឹកស៊ីនៅក្បែរផ្ទះរបស់នារីរងគ្រោះខាងលើ។ លុះក្រោយមក ស្របពេលដែលបុរសត្រូវជាគូស្នេហ៍ក្រោយ របស់នារីខាងលើនោះ បាននៅអង្គុយនិងកន្លែងកើតហេតុនោះដែរ ឃើញដូចនេះបុរសដែលជាជនបង្ក បានមានកំហឹងយ៉ាងខ្លាំង ហើយក៏បានទៅរុញទ្វារផ្ទះរបស់នារីរងគ្រោះ តែយ៉ាងណានោះ នារីខាងលើបានបិតទ្វារមិនបើកឲ្យនោះទេ ដោយនារីរងគ្រោះបានបញ្ជាក់ថា ដោយបុរសជនបង្កខាងលើ តែងតែធ្វើបាបរូបនាង ទើបនាងសុខចិត្តដើរចេញ បន្ទាប់មកបុរសជនបង្កខាងលើ បានរុញផងច្រានទ្វាផង នៅតែមិនព្រមរបើក ក្រោយមកទៅជាជម្លោះទាស់ទែងគ្នា ធ្វើឲ្យបុរសជនបង្កបានដកកាំភ្លើងខ្លីម៉ាក អេសុីអាយ (SCI) បាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យត្រូវរថយន្តរបស់គូស្នេហ៍ថ្មី និងបែកកង់រថយន្តផ្នែកខាងឆ្វេង បន្ទាប់មកបុរសដែលត្រូវជាគូស្នេហ៍ថ្មី​ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុ មន្ត្រីប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនបង្ក និងបក្សពួក ព្រមទាំងឲ្យជងរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង