ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចាស់ចិន ចាស់បារាំង និង ចាស់ខ្មែរ

107

 

ភ្នំពេញ៖មនុស្សចាស់ៗដែលកើតមកនៅលើលោកនេះ មិនដូចគ្នាទេទៅ បីគេនៅក្រោមមេឃតែមួយ គ្រាន់ខុសប្រទេសគ្នា និយាយ
ភាសាខុសគ្នា និង មានប្រពៃណីមិនដូចគ្នាតែប៉ុណ្ណោះ ។

គេនិយាយថាចាស់ៗចិន ចូលចិត្តអង្គុយផឹកតែ ចំពោះចាស់ៗស្រុកបារាំង ឬ បណ្ដាប្រទេសនៅអឺរុប ចូលចិត្តដើរលំហែរ ខុសតែ
ចាស់ៗស្រុកខ្មែរទេ ដែលនៅមើលចៅ ។

ជាការពិតហើយមនុស្សចាស់រពឹសណាស់ មិនចូលចិត្តនៅទំនេរឡើយ គ្រាន់តែចាស់ៗស្រុកចិន ភាគច្រើនគេមានលុយ នៅក្នុងធនាគារ ម្ល៉ោះហើយគេមានពេលវេលាច្រើន ដើម្បីអង្គុយផឹកតែជជែកគ្នាលេង។ ចាស់ៗស្រុកចិន ដែលអង្គុយផឹកតែ បង្ហើបទ្វារតិចៗនោះ គឺភាគច្រើនគេពិភាក្សាគ្នា ពីរឿងរកស៊ីធំៗ បោះទុនច្រើនៗ និងចំណេញកប់ក្ដោង ។

ចំពោះចាស់ៗនៅស្រុកបារាំង ឬបណ្ដាប្រទេសអឺរុបដទៃទៀត នោះបន្ទាប់ពីចូលនិវត្តន៍ ពីការងារហើយនោះ គេលែងយកខួរក្បាល ទៅរវល់ជាមួយការងារទាំងស្រុងតែម្ដង តែគេយកលុយ ដែលគេសន្សំទុកបាន នោះនោះសម្រាប់ដើលំហែរកាយ ឬ ចេញទៅធ្វើទេសចរណ៍តាមតំបន់ទេសចរណ៍ល្បីៗ នៅក្នុងពិភពលោក សូម្បីតែការងារផ្ទះ ក៏ពួកគេលែងរវល់ និយាយឲ្យចំមនោសញ្ចេតនា ជាមួយផ្ទះសម្បែង កូនចៅគេលែងរវល់តែម្ដង ។ ព្រោះពួកគាត់មិនរវល់ ទៅរណបសេដ្ឋកិច្ចជាមួយកូន ចៅនោះទេពួកគេចាយលុយ ក្នុងធនាគាររបស់ពួកគេ ។

កម្សត់ម្ល៉េះទេចាស់ស្រុកខ្មែរ ដែលកម្អែលចាស់ ជាប់រវល់ជាមួយផ្ទះសម្បែង កូន ចៅ ។ ពួកគាត់ខ្លាចកូន ចៅក្រគាត់សុខចិត្តខាំស្មៅ
នៅផ្ទះ និង ទទួលមើលចៅៗ រហូតខ្លះមិនទាំងបានទៅវត្តទៀតផង ។ ចាស់ខ្មែរ មិនមានលុយ នៅក្នុងធនាគារទេ ម្ល៉ោះហើយមានតែ រណបជាមួយកូន ចៅដើម្បីសេដ្ឋកិច្ចរបស់ខ្លួន ។ បើមិនជួយមើលចៅ ធ្វើម៉េចនឹងមានលុយ ចាក់បន្ទុយលេខ ឬ លេងបៀរទឹកក្រហម ទៅម្ល៉ោះហើយមានតែទ្រាំ មើលចៅៗទៅហា ។

មើលចៅដែលជាកូនរបស់អាកូនច្បង ហើយបើមិនទទួលមើលកូន របស់អាប្អូនទេនោះ វាមិនសូវសមម្ល៉ោះ ហើយមានតែខាំមាត់
តស៊ូមើលចៅទម្រាំ ដល់ថ្ងៃអស់ជីវិត ឬ មើលលែងកើតតែម្ដង ។ សុំទោសនេះ គ្រាន់តែជាការនិទាន ពីរឿងដែលកំពុង តែកើតមានពិតៗ នៅក្នុងពិភពលោកយើងនេះ តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង