ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមខណ្ឌច្បារអំពៅ ចុះចែកអំណោយ សង្គ្រោះដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ៦គ្រួសារ នៅសង្កាត់ច្បារអំពៅ២

55

 

ភ្នំពេញ ៖ នៅថ្ងៃ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២១
លោក ញាណ ច័ន្ទ សោភា នាយក រដ្ឋបាល ខណ្ឌច្បារអំពៅ ជា តំណាង លោក ចេង មុនីរ៉ា អភិបាល ខណ្ឌ ច្បារអំពៅ និង ជា ប្រធាន កិតិ្តយស អនុសាខា កាកបាទ ក្រហម ខណ្ឌ លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅ ទី ២ លោក ខៀវ សំអាត សមាជិក អនុសាខា កាកបាទ ក្រហម ខណ្ឌ ព្រមទាំង ក្រុម ការងារ កាកបាទ ក្រហម ខណ្ឌ ច្បារអំពៅ និង ក្រុមការងារ សង្កាត់ ច្បារអំពៅទី ២ បាន នាំ យក អំណោយ កាកបាទ ក្រហម កម្ពុជា ខណ្ឌច្បារអំពៅ ផ្តល់ជូន បងប្អូន ប្រជាពលរដ្ឋ ចំនួន ៦គ្រួសារ ដែល រងគ្រោះ ដោយសារ អគ្គីភ័យ កាលពី ថ្ងៃទី ២៥ ខែ កក្ដដា ឆ្នាំ ២០២១ វេលា ម៉ោង ១:៣០នាទី យប់ ស្ថិត ក្នុង ក្រុម ទី ៥ ភូមិ ដេីមស្លែង ១ សង្កាត់ ច្បារអំពៅទី ២ ខណ្ឌ ច្បារអំពៅ (សហគមន៍ ស្មសាន ) ដោយ គ្រោះ អគ្គីភ័យ នោះ បណ្តាល ឲ្យ ឆេះ ផ្ទះ អស់ ៦ខ្នង ក្នុង នេះ ៥ខ្នង ឆេះ អស់ ទាំង ស្រុង ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាល ខណ្ឌច្បារអំពៅ បានអោយដឹងថា អំណោយ រួមមាន :
១.អង្ករ ២៥ គីឡូ , មី ១កេស , ទឹក ស៊ីវអ៉ីវ ១យួរ , ទឹក ត្រី ១យួរ , ត្រីខ ១០កំប៉ុង និងគ្រឿងសម្ភារៈផ្ទះបាយ ជាច្រើនមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង