ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ បានប្រគល់វិញ្ញាបនបត្រ័ សំគាល់ម្ចាស់ អចលនវត្ថុជូនលោកសុខ អឿន លោកសុខ សាន្ត និង លោក សម វង នៅខណ្ឌសែនសុខ ដើម្បីបញ្ចប់វិវាទ

64

ភ្នំពេញ៖ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចនាយករដ្ឋមន្ដ្រីតេជោ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់វិញ្ញាបនបត្រ័ សំគាល់ម្ចាស់ អចលនវត្ថុជូនលោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពីបានបញ្ចប់វិវាទ ដែលមានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការ ក្រសួង កាលពីរសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១។
សូមរំលឹកផងដែរថា៖ ករណីទំនាស់ដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ការដោះស្រាយទំនាស់ត្រូវបាន បញ្ជប់ដោយបានការឯភាពគ្នា ទៅវិញទៅមក និងមានការយោគយល់គ្នា ខ្ពស់ក្រោមសមត្ថកិច្ច និងយន្តការសម្របសម្រួល ដោះស្រាយទំនាស់ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការដឹកនាំចង្អុល បង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំង ឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់ទីតាំងទំនាស់ និងបានចាត់ លោក ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក ច្រើនសារក្នុងក្របខណ្ឌជំនាញ និងក្របខណ្ឌអន្តរក្រសួងដោយ សម្រេចបាននូវ លទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ រហូតឈា ដល់ការព្រមព្រៀងឯកភាពបញ្ចប់វិវាទទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយក្តីសោមនស្សរីករាយ មិត្តភាព និងសុខុដុមរម្យនារវាងគូរភាគីទាំងសង្ខាង ដោយបានឯកភាពធ្វើការបើកផ្លូវលេខ ១៩៧៨ ត្រង់ចំណុចទីតាំង ដែលមានទំនាស់រវាង លោក សុខ អឿន និងលោក សុខ សាន្ត លោក សម វង ទំហំទទឹង៨ម៉ែត្រ ទុកសម្រាប់ប្រើប្រាស់ជា ប្រយោជន៍សាធារណៈ ស្របតាមគោលការណ៍ ជាយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ក៏មានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជាសក្ខីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង ផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង