ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជនជាតិចិនម្នាក់ បាញ់ ៣ គ្រាប់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងកណ្ដាលរាត្រី

56

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុបាន បង្ក្រាប ករណី ផ្ទុះអាវុធ បង្កឡើងដោយជនជាតិចិន ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទី រំលងអាធ្រាត្រ មានប្រជាពលរដ្ឋបាន រាយការណ៍ថា មានករណី ផ្ទុះអាវុធ ចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលជនជាតិចិន បានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែន ការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ ជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហុមព័ទ្ធបន្ទប់ ដែលកើតហេតុ រហូតដល់វេលលាម៉ោង ០៦ និង ៣០នាទី ព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិន ។
-ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EA0900588 ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326
-បង់កាំភ្លើង ០១
-គ្រាប់កាំភ្លើង ៤៤គ្រាប់
-សំបកកាទុស ០៣គ្រាប់
-ស្រោមកាំភ្លើង ០១
-កាំភ្លើងបាញ់ឆក់ ០១
-ខ្នោះដៃ ០១គូរ
-កូនកាំប៉ិតស្នៀត ០២
-ស្បែកជើងកវែង ០២គូរ
-ទូរស័ព្ទដៃ ០២គ្រឿង
-លិខិតឆ្លងដែន ០២ក្បាល ។
ចំពោះករណីការបាញ់ បោះដោយជនជាតិចិនខាងលើ នេះត្រូវបានតុលាការ ចេញដីការឃុំខ្លួន បន្តនិតិវិធីតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង