ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការគ្រប់គ្រង គម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីចូលសិក្សាវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ គ្រូបង្គោលផ្នែកការិយាល័យជួរមុខ (Front Office)

43

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេស ចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីចូលសិក្សាវគ្គបណ្តុះ បណ្តាលឥតគិតថ្លៃ គ្រូបង្គោលផ្នែកការិយា ល័យជួរមុខ (Front Office) សម្រាប់ការបណ្តុះបណ្តាលប្រចាំខេត្តមណ្ឌលគីរី ចាប់ពីថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២១ តាមរយៈការបណ្តុះបណ្តាលអនឡាញ និងការអនុវត្តផ្ទាល់ ដើម្បីបំពេញសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងបង្កើតធនធានគ្រូបង្គោលសម្រាប់ក្នុងការបណ្ដុះបណ្ដាលបន្តដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ខេត្តបន្តទៀត។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា, កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ (Swisscontact) ដែលបានសហការគ្នាជំរុញផែនការ បណ្តុះបណ្តាល ដល់អ្នកជំនាញនៅភូមិភាគឦសានចំនួន ១,៧០០នាក់ និងគ្រូបង្គោល ២០០នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញនៅតាមខេត្តភូមិភាគឦសាន ក៏ដូចជាចូលរួមអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខ ។ ចំពោះអត្ថប្រយោជន៍ លទ្ធផលសិក្សា និងលក្ខខណ្ឌចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលខាងលើ សូមពិនិត្យក្នុងឯកសាររូបភាព ពីផេកក្រសួងទេសចរណ៍៕
សំរិត

អត្ថបទដែលជាប់ទាក់ទង