ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មន្ត្រីគ្រាប់ល្ពៅ

68

ភ្នំពេញ៖វាជាប្រភេទរឿងនិទានរបស់ចិនតែដោយមើលទៅរឿងនេះហាក់ដូចជាមានន័យល្អនាយខ្ញុំក៏លើកវាយកមកនិយាយ

លេងគ្រាន់ចែកគ្នាហិតលេងសប្បាយទៅ ។
នៅក្នុងវាំងមួយរបស់ចិនតែមិនដឹងថានៅក្នុងរជ្ជកាលរបស់ស្ដេចណាឡើយដោយសារចង់ដឹងពីភាពស្មោះត្រង់នៃមន្ត្រីរបស់ខ្លួន
ព្ររាជាក៏យកគ្រាប់ល្ពៅទៅស្ងោរឡើងឆ្អិនហើយចែកឲ្យមន្ត្រីរបស់ខ្លួនចំនួន៤រូបដែលសុទ្ធតែជាមន្ត្រីសំខាន់ៗយកទៅដាំ ។ជាមួយនឹងការផ្ដល់នូវគ្រាប់ល្ពៅបែបនេះព្រះរាជាបានផ្ដាំថាពេលបានផលបេះយកមកឲ្យយើងផង ។
មួយរយៈកាលក្រោយមកគឺជាពេលវេលាល្មមនឹងល្ពៅចេញផ្លែធំៗបានល្អនោះព្រះរាជាបានកោះបើកសវនាការជាមួយនាហ្មឺន
មុខមន្ត្រីរបស់ខ្លួនជាថ្មី ។
នៅក្នុងអង្គសវនការនោះព្រះរាជាក៏បានសាកសួរដល់មន្ត្រីរបស់ខ្លួនទាំង៤រូបដែលព្រះអង្គបានផ្ដល់គ្រាប់ល្ពៅឲ្យយកទៅដាំនោះ
ដែលនៅពេលនោះមន្ត្រីទី១បានទូលថ្វាយថាបពិតព្រះអង្គល្ពៅដែលព្រះអង្គប្រទានគ្រាប់ឲ្យនោះពិតជាដាំទៅបានទទួលផលល្អខ្លាំងណាស់
ទូលបង្គំបានដឹកជញ្ជូនយកមកថ្វាយព្រះអង្គដែរតែអាមាត្យយាមនៅក្លោងទ្វារវាំងគេមិនអនុញ្ញាតឲ្យដឹងចូល ។
មន្ត្រីទី២វិញបានទូលថាសម្រាប់ទូលបង្គំក៏ដាំល្ពៅដែលព្រះអង្គប្រទានគ្រាប់ឲ្យនោះបានទទួលផលល្អដែរ។ទូលបង្គំសុះព្រះរាជ
ទានទោសដោយមិនបានបេះយកមកថ្វាយព្រះអង្គព្រះទូលបង្គំខ្លាចមកប្រជុំមិនទាន់ ។
មន្ត្រីទី៣វិញបានទូលថាសុំព្រះរាជទានទោសព្រះមហាក្សត្រដោយសារតែការធ្វេសប្រហែសរបស់ទូលព្រះបង្គំទើបគ្រាប់ល្ពៅនោះ
ទូលព្រះបង្កំមិនទាន់ទាំងបានដាំផងក៏ត្រូវសត្វកណ្ដុរលួចស៊ីអស់ទៅ ។
មន្រ្តីទី៤ដែលជាមន្ត្រីមាត់ដាច និងស្ដីបន្ទោសដល់អ្នកមានកំហុស ឬ ធ្វេសប្រហែសក្នុងការងារដោយគ្មានសំចៃមាត់ហើយនៅ
ពេលសវនការមិនចូលចិត្តអង្គុយបង្ហាញមុខនោះបានទូលមហាក្សត្រថាទូលបង្កំមិនបានយកគ្រាប់ល្ពៅនោះទៅដាំឡើយព្រោះគ្រាប់ល្ពៅ
ដែលស្ងោរឆ្អិនហើយនោះយកទៅដាំមិនដុះទេហេតុនេះទូលបង្គំមិនចំណាយពេលដាំនាំតែខាតកម្លាំងឥតប្រយោជន៍សូមព្រះអង្គព្រះរាជ
ទានទោស ។
ព្រះមហាក្សត្របង្ហាញព្រះភ័ក្ត្រញឹមៗហើយមានបន្ទូលថាមន្ត្រីទី៤ទើបជាមន្ត្រីស្មោះត្រង់មិនអែបអប និង ហ៊ាននិយាយពីការពិត
ដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់ ។នេះទើបសក្តិជាមន្ត្រីដែលនៅជិតយើងគួរឲ្យទុកចិត្តបំផុតនេះទើបសមជាមន្ត្រីដែលមិនចេះអែបអប ឬ
ទម្លាក់កំហុសលើនរណាដើម្បីផលប្រយោជន៍របស់ខ្លួន ។មហាក្សត្រក៏ប្រកាសភ្លាមៗតម្លើងបុណ្យសក្តិដល់មន្ត្រីទី៤ជាមហាឧបរាជ ។
មន្រ្តីទី១ត្រូវមហាក្សត្របញ្ជាឲ្យយកទៅប្រហារជីវិតព្រោះមិនត្រឹមតែហ៊ានកុហកព្រះមហាក្សត្រនោះទេតែថែមទាំងទម្លាក់កំហុស
លើអ្នកដទៃដើម្បីយកមុខយកមាត់ទៀតផង ។
ចំពោះមន្ត្រីទី២និងទី៣មិនបានទម្លាក់កំហុសលើអ្នកណាឡើយតែជាមន្ត្រីវ៉ៃអែបស៊ីអបដើម្បីបុណ្យសក្តិដោយហ៊ានកុហកព្រះ
មហាក្សត្រ ។ពួកគេមានទោសមិនដល់ថ្នាក់ប្រហារជីវិតឡើយតែពួកគេត្រូវទម្លាក់បុណ្យសក្តិនិងបញ្ជូនឲ្យទៅធ្វើការឯព្រំដែនរយៈពេលមួយ
ឆ្នាំដោយគ្មានប្រាក់ខែ ។បើចេះកែខ្លួនសឹមនិយាយគ្នាបន្ទាប់ពីផុតទណ្ឌកម្ម ។
ស្រុកខ្មែរយើងតើមានមន្ត្រីបែបនេះឬអត់ហ្ន ?ធ្វើជាអ្នកទទួលខុសត្រូវក្នុងស្ថាប័នមួយបើអារឿងត្រូវៗមេប្រមូលយកទុកជាគុណ
សម្បត្តិរបស់ខ្លួនទាំងអស់ហើយទុកអារឿងខុសៗឲ្យកូនចៅទទួលនោះមិនគួរធ្វើជាមេគេឡើយ ។សង្ឃឹមថាស្រុកខ្មែរមានមន្ត្រីប្រភាទគ្រាប់
ល្ពៅនេះបន្តិចបន្តួចទៅចុះ ៕

អត្ថបទដែលជាប់ទាក់ទង