ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុនខ ហិតមីនចំនួន ០៦ក្បាលទៀត បានទៅបំពេញការងារនៅក្រៅប្រទេស

93

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថា ស៊ូៗនៅពេលរស់នៅ និងបំពេញការងារនៅបរទេស! ពួកគេទាំង០៦ក្បាល ត្រូវចេញដំណេីរ ទៅក្រៅប្រទេសហេីយ ដោយ០២ក្បាលទៅប្រទេសកេនយ៉ា​ និង០៤ក្បាលត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។

អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា អង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា​ ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង!។

នេះជាសមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់​ទាំងចំណេះដឹង និងចំណេះធ្វេី ពង្រឹងសមត្ថភាពធនធានមនុស្ស​ នីតិវិធី​ និងសម្ភារបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង