ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានធុនធំត កន្ទុយវែងៗបើកព្រលះ បង្កាន់ដៃស្ពានព្រែកតាហាស់ បាក់ខ្ទេច ,តែគ្មានអ្នករបួសឬស្លាប់…!

128

ភ្នំពេញ៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ពោលគឺឡានដឹកស្រូវបាន គេចពីម៉ូតូរួចរ៉េចង្កូតទៅ បុកនឹងបង្កាន់ដៃស្ពានព្រែកតាហាស់ បាក់ខ្ទេចពោលគឺបាក់តែ បង្កាន់ដៃស្ពានគឺគ្មាន អ្នករបួសឬស្លាប់នោះទេ?

លោកអធិការបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាថ្ងៃទី ២៨ខែ កក្កដា ឆ្នាំ២០២១វេលាម៉ោង ១០:៥០នាទី ព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៏ នៅ លើស្ពានព្រែកតាហាស់ស្របផ្លូវលេខ១១០ ចំនុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បាននិយាយរៀបរាប់ថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក់ HYUNDAI ពណ៍ស ស្លាកលេខ កំពង់ចាម4A.0552 បើកបរ បើក ដោយឈ្មោះ ហាប់ ប្រុស ភេទប្រុស អាយុ30ឆ្នាំមុខរបរបើឡាន ដឹកស្រូវមានទីលំនៅ ភូមិបឹងក្រោម ឃុំខ្ពបគុយទាវ ស្រុកលើកដែក ខេត្តកណ្តាលដោយបើកបរ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច( ស្អាង.ភ្នំពេញ)លុះពេលបើកបរមក ដល់ចំណុចកើតហេតុ ខាងលើនោះក៏បានគេច ម៉ូតូមួយគ្រឿងម៉ាកHonda Dream ពណ៍ខ្មៅ តែមិនបានចាំស្លាកលេខ ម៉ូតូទេដោយបើកបរទិសដៅ ផ្ទុយគ្នា(ភ្នំពេញ.ស្អាង)ដោយជនមិនស្គាល់ អត្តសញ្ញាណរួចក៏ជិះម៉ូតូទៅ បាត់ស្រមោលដោយរថយន្ត ក៏បានគេចពីម៉ូតូហើយរ៉េចង្កូត មកបុកនឹងបង្កាន់ដៃស្ពាន តែម្ដងបណ្តាលឲ្យបាក់ បង្កាន់ដៃស្ពានរងការខូចខាតជាខ្លាំង។ប៉ុន្តែមិនបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ជីវិតមនុស្ស ឡើយពោលគឺខូចតែឡាននិងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។
ចំពោះរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃប៉ូលិសចរាចរណ៍ស្រុកកៀនស្វាយ ចុះវាស់វែងយកទៅ រក្សាទុកជាភស្តុតាងនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង