ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលស្រុកជលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

23

 

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទីយប់ មានករណីលួចម៉ូតូមួយគ្រឿងម៉ាក ហុងដា Dream សេរីឆ្នាំ ២០០៨ ស្លាកលេខ1. B.5757 ជារបស់ឈ្មោះ ម៉ាន ម៉ាច ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ ស្រុកជលគិរី បានសហការជាមួយកំលាំងប្រជាការពារ ភូមិកោះថ្កូវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១/ឈ្មោះ គង់ សម្ភស្ស ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិកោះលត ឃុំកោះថ្កូវស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ២/ឈ្មោះ រ៉ុន ចំរុង ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ៣/ឈ្មោះ ឆឺយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យបានលួចម៉ូតូខាងលើពីភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកលក់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានទទួល ព័ត៌មានពីម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ច នឹងទទួលបញ្ជាពីលោកវរសេនីយ៏ទោ ណែម សេត អធិការរងផ្នែកយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ និងសហការជាមួយកម្លាំងជំនាញនគរបាលស្រុក កសាងសំណុំរឿងតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង