ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ផ្អាកការលក់ សំបុត្រចូលទស្សនា ប្រាសាទនានា នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី២៩ ដល់១២ សីហា ២០២១

32

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទការចូល ទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រ ចូលទស្សនានៅក្នុងរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ការសម្រេចផ្អាកការចូល ទស្សនាតំបន់រមណីដ្ឋានអង្គរនេះ ធ្វើឡើងអនុលោមតាម សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលលេខ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)៕ សំរិត

អត្ថបទដែលជាប់ទាក់ទង