ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បើកកិច្ចប្រជុំស្ដីពីការ ប្រយុទ្ធប្រឆាំង ដោយទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩

35

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៩ខែកក្ដដា ឆ្នាំ២០២១នេះនៅ សាលាខណ្ឌចំការមន ដែលមានទីតាំងនៅតំបន់កោះពេជ្រ លោកថេង សុថុល អភិបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីទទួល បាននូវផែនការពី ឯកឧត្តមអភិបាល អភិបាលរាជធានីភ្នំពេញ និង យោងតាមស្មារតី កិច្ចប្រជុំគណ:បញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ផងនោះក្នុងនាម រូបលោកជាអភិបាលខណ្ឌចំការមន ដោយបានដឹកនាំ កិច្ចប្រជុំគណ:បញ្ជាការឯកភាពខណ្ ឌតាមរយ:ប្រព័ន្ធបញ្ជូន សម្លេង និងវីដេអូ (Video Confference) ដើម្បី៖
១-អនុវត្តតាមសារាចរ លេខ ០៤ ស.រ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩
២-អនុវត្តតាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវ វិធានការរដ្ឋបាល នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ (ដប់បួនថ្ងៃ) គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង