ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកបើកបរ និង ប៉ូលីស

61

ភ្នំពេញ៖អ្នកបើកបររថយន្ដម្នាក់ដែលមានមនុស្សជិះក្នុងនោះពេញនោះត្រូវប៉ូលីសចរាចរហៅឲ្យចូលកៀនហើយប៉ូលីសបាន

ប្រាប់ថាលោកបានឈ្នះប្រាក់រង្វាន់ចំនួន១.០០០ដុល្លារ ។
បុរសរូបនោះហាក់ដូចជាមិនយល់ពីសំដីរបស់ប៉ូលីសតែត្រូវប៉ូលីសនិយាយបន្តថាលោកបើកបរដោយដាក់ខ្សែក្រវាត់ត្រឹមត្រូវហេតុនេះលោកឈ្នះក្នុងការប្រកួតប្រជែងផ្នែកសុវត្ថិភាពបើកបរនាថ្ងៃនេះ ។បុរសរូបនោះក៏បាននិយាយទៅកាន់ប៉ូលីសថា<ខ្ញុំគិតថាចូលរៀនសា
លាបើកបរដើម្បីប្រឡងយកប័ណ្ណបើកបរមួយនឹងគេ> ។
ភ្លាមៗនោះប្រពន្ធរបស់អ្នកបើកបររូបនោះដែលអង្គុយនៅក្បែរបានប្រាប់ទៅប៉ូលីសថា<លោកប៉ូលីសកុំស្ដាប់គាត់ព្រោះគាត់ឲ្យតែស្រវឹងនិយាយមិនដឹងខ្យល់អ្វីទេ > ។ភ្លាមៗនោះអ្នករួមដំណើរមួយរូបដែលអង្គុយនៅបាំងខាងក្រោយដែលទើបតែភ្ញាក់ពីដេកនោះបានលាន់
មាត់ថា<អញប្រាប់ហើយមិនជឿអញទេព្រោះអាឡានលួចគេហ្នឹងរត់ទៅណាមិនបានឆ្ងាយឡើយ> ។
រំពេចនោះក៏ប៉ូលីសស្ដាប់ឭសម្លេងមនុស្សលាន់ចេញមកពីឃ្លុបរថយន្ដខាងក្រោយមកទៀតថា<ម៉េចទៅយើងឆ្លងព្រំដែនរួចហើយឬនៅព្រោះខ្ញុំឲ្យលុយពេញថ្លៃហ្នាឲ្យតែអ្នកឯងនាំខ្ញុំឆ្លងដែនរួច?> ។
ប៉ូលីសមិនបានចំណាស់អស់លុយ១.០០០ដុល្លរសម្រាប់រង្វាន់សុវត្ថិភាពបើកបរឡើយតែបែរជាចាប់បានអ្នកបើកបរក្រោមឥទ្ធិ
ពលនៃជាតិស្រវឹង បើកបរដោយគ្មានប័ណ្ណបើកបរ ចើរលួចឡានម្នាក់ និង ជនអន្ដោរប្រវេសន៍ខុសច្បាប់ម្នាក់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង