ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈគ្រប់គ្រងវិទ្យាល័យច្បារអំពៅ អំពាវនាវដល់អតីត សិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជន ជួយឧបត្ថមជាថវិកា ដើម្បីដំណើរការសាងសង់ ក្លោងទ្វារវិទ្យាល័យ

52

ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នា ជានាយកវិទ្យាល័យ និងគណៈនាយកគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យច្បារអំពៅ សូមអំពាវនាវមិត្តភ័ក្រទាំងអស់ ចូលរួមកសាងខ្លោងទ្វារវិទ្យាល័យ ដែលយើងកំពុងសាងសង់ ហើយមានការខ្វះខាតថវិកាមួយចំនួន ។

ដោយហេតុសាលាត្រូវការសាងសង់ក្លោងទ្វារថ្មី ដែលមាន បណ្តោយ14,5ម និងកំពស់7,5ម អោយបានគត់មុត ដើម្បីរក្សានូវសុខភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងលើកកម្ពស់ សោភណភាព សាលារៀន ស្របតាមកម្មវិធីបណ្តុះបណ្តាលសិស្ស ហើយខ្វះថវិកាសាងសង់។

ដូចនេះគណៈគ្រប់គ្រងវិទ្យាល័យ សូមអំពាវនាវដល់អតីត សិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់ មេត្តាជួយ ឧបត្ថមជាថវិការដើម្បីដំណើរការសាងសង់ «ក្លោងទ្វាវិទ្យាល័យ» ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះតទៅ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់ សិស្សានុសិស្សជំនាន់ក្រោយបានឃើញ និងបានប្រើប្រាស់រាល់ថ្ងៃ ។

គណៈគ្រប់គ្រងវិទ្យាល័យសង្ឃឹម និងជឿជាក់ថា អតីតសិស្ស មាតាបិតា និងអាណាព្យាបាល សប្បុរសជនទាំងអស់ ពិតជាចូលរួមជួយឧបត្ថម្ភក្នុងការសាងសង់ក្លោងទ្វានេះជាពុំខាន។

សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ វិទ្យាល័យច្បារអំពៅ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទំនាក់ទំនងចូលរួមថវិកា 089 596 666 / 097 254 6666 ។
បញ្ជាក់ ៖ ក្លោងទ្វាវិទ្យាល័យ មានបណ្តោយ14,5ម និងកំពស់ 7,5ម (គិតជាទឹកប្រាក់ស្មើនឹង33,333$ បី ម៉ឺនបីពាន់បីរយសាមសិបបីដុល្លាអាមេរិក)

អាស្រ័យហេតុនេះ សូមមិត្តភ័ក្រ សប្បុរសជន ទាំងអស់ ចូលរួមតាមការគួរ ៖​ លេខ ABA នាយកសាលា 001166287 Hieng Sokheng ។ សូមអរគុណ !

អត្ថបទដែលជាប់ទាក់ទង