ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ អាណត្ដិទី៣ …!

35

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែកក្ដដា ឆ្នាំ២០២១នេះនៅសាលាខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។ ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក អភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក~លោកស្រីប្រធានការិយាល័យ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាថ្ងៃនេះដោយលើកយករបៀបវារៈ នៃកិច្ចប្រជុំមាន៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។
៣. ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ លើកទឹកចិត្ដជូនមន្ដ្រីរាជការ បុគ្គលិក ប្រចាំខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌបឹងកេងកង
៤. ពិនិត្យ និងអនុម័តសេចក្ដីសម្រេចស្ដីពី ការកែសម្រួលគណ:កម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខណ្ឌបឹងកេងកង
៥.បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង