ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖លោករ៉ាម៉ន វាយ ប្រពន្ធ

52

ភ្នំពេញ៖លោករ៉ាម៉នដែលដំបូងខ្ញុំស្មានតែ លោករ៉ាម៉នតួឯកកុនឥណ្ឌានោះ ត្រូវប៉ូលីសកោះហៅពីបទវាយប្រពន្ធ។សុំទោសលោករ៉ាម៉ន ដែលប៉ូលីសកោះហៅនេះ គឺជាលោករ៉ាម៉នខ្មែរដែល មានរាងទាបស្រឡះផស់គេមែន ។

លោករ៉ាម៉នត្រូវប៉ូលីសកោះហៅ ពីបទយកកៅអីទៅ វាយប្រពន្ធ ។អីយ៉ាស់ ! រាងអញ្ចឹងហ៊ានវ៉ៃប្រពន្ធផង ស្មានតែវាយឈ្នះប្រពន្ធអ្ហី
តែទំនងជា ប្រពន្ធមិនតបត ឬ ប្រពន្ធមិនហ៊ាន ពីព្រោះលោករ៉ាម៉ន យកកៅអីទៅវាយ ។
បន្ទាប់ពីសាកសួរបឋម ហើយនោះលោករ៉ាម៉ន ត្រូវប៉ូលីសបញ្ជូនខ្លួន ទៅតុលាការ ដើម្បីចាត់ការបន្តទៅ តាមផ្លូវច្បាប់ ។ លោកចៅ
ក្រមដោយស្មានថា លោករ៉ាម៉ន ជាតួឯកកុនឥណ្ឌានោះ ក៏ចាត់ការកាត់ក្ដីមុនគេ ដើម្បីកុំទុកយូរ នាំតែហ្មងសៅក្នុងចិត្ត ។
ចៅក្រម៖ មើលលោករ៉ាម៉ន ហេតុអ្វីបានជាលោកយកកៅអី ទៅវាយប្រពន្ធបែបនេះ លោកមិនដឹងថា អំពោះហឹង្សាក្នុងគ្រួសារបែបនេះ វាខុសនឹងច្បាប់រដ្ឋឬទេ ។លោកដឹងទេថា នេះជាការរំលោភសិទ្ធមនុស្ស ឬ និយាយឲ្យធ្ងន់ជាងនេះ គឺលោករំលោភ សិទ្ធិនារីទៀផង ។ តើលោក
បានដឹងពីយេនឌ័រ ឬ ទេហ្នឹ ?
លោករ៉ាម៉ន៖ ខ្ញុំសុំទោសលោកចៅក្រម តាមពិតខ្ញុំមិនចង់លើកកៅអី ទៅវ៉ៃគាត់ទេប៉ុន្ដែ . . . !
ចៅក្រម៖ លោកសារភាពភ្លាមមក !
លោករ៉ាម៉ន៖ ខ្ញុំមិនលាក់លៀមទេ លោកចៅក្រម តែមកពីខ្ញុំលើកតុ ទៅវ៉ៃមិនរួច ទើបខ្ញុំលើកកៅអី ទៅវ៉ៃបែបនេះ ! សូមលោកចៅ
ក្រមអធ្យាស្រ័យ ហើយចាត់ការទីតាម ផ្លូវច្បាប់ទៅចុះ ។
ចៅក្រម៖ចុមយក្ស ! …! តាមដំណើរទៅចុះអញ្ចឹង ៕

អត្ថបទដែលជាប់ទាក់ទង