ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលកំពុងតាមចាប់ខ្លួនជនសង្ស័យម្នាក់ផ្ទុះអាវុធបាញ់សត្វម៉ាកវាំងដឺឡុងត្រូវមន្រ្តីនគរបាលខេត្តមណ្ឌគិរីម្នាក់ រងរបួសធ្ងន់

58

 

មណ្ឌលគិរី ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បាននិងកំពុងកសាងសំណុំរឿង និងកំពុងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ករណីជនសង្ស័យម្នាក់ផ្ទុះអាវុធបាញ់សត្វម៉ាកវាំងដឺឡុង ត្រូវមន្រ្តីនគរបាលខេត្តមណ្ឌគិរីម្នាក់ រងរបួសធ្ងន់ ហើយជនសង្ស័យ រត់គេចបាត់ស្រមោល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមបំភ្លឺតបទៅកាន់អ្នកខមិន ក្នុងសង្គមហ្វេសប៊ុកឈ្មោះA C U ដែលមានខ្លឹមសារថា «ចាំមេីលតេីសមត្ថកិច្ចហ៊ានចាប់អាក្របីនោះទេ » ។

ឆ្លេីយតបទៅនឹងcomments ខាងលេី ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីសូមបញ្ជាក់ថា ៖
ក្រោយកេីតហេតុភ្លាមនៃករណីផ្ទុះអាវុធបាញ់សត្វម៉ាកវាំងដឺឡុង បណ្តាលឲ្យផ្ទុះត្រូវសមត្ថកិច្ចនគរបាលឈ្មោះ អ៊ន់ លាងអេង ដែលកំពុងចុះល្បាត នោះ ជនសង្ស័យឈ្មោះ រស់ ពុទ្ធា(ហៅក្របី ) បានដឹកជនរងគ្រោះយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រួចរត់គេចខ្លួនបាត់តែម្តង ។ ក្រោយហេតុការណ៍ភ្លាមកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានមានជ័យ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានចុះប្រតិបត្តិការតាមចាប់មុខសញ្ញាទាំងយប់ទាំងថ្ងៃ រហូតជនសង្ស័យរត់ចោលរថយន្ត យេីងដកហូតរថយន្តដែលជាមធ្យោបាយធ្វេីសកម្មភាពបាន០១គ្រឿង កាំភ្លេីងបាញ់សត្វម៉ាកវាំងដឺឡុង០១ដេីម និងកំពុងបន្តតាមស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យបន្តទៀត ដោយមិនទុកឲ្យជនល្មេីសរស់នៅក្រៅសំណាញ់ច្បាប់ឡេីយ។

សូមជម្រាបថា ករណីអំពើហិង្សា នៅវេលាម៉ោង២១ និង២០នាទី យប់ថ្ងៃទី៤ ខែសីហា ឆ្នំា២០២១នេះ មន្ត្រីនគរបាលម្នាក់ រងបានរបួសធ្ងន់ដោយអាវុធបាញ់សត្វម៉ាកវាំងដឺឡុងពេលចុះល្បាតអន្តរាគមន៍ នៅចំណុចមុខហាងស៊ុបបៃតង ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ឯជនសង្ស័យដ៏មានអំណាចជាអ្នកបង្កហេតុ រត់គេចខ្លួនបាត់ស្រមោល។

ករណីបង្ករបួសស្នាមធ្ងន់លើមន្ត្រីនគរបាលនេះ ហាក់ដូចមានការបិទបាំងព័ត៌មានយ៉ាងល្អ ប៉ុន្តែទោះយ៉ាងណា ត្រូវបានបែកធ្លាយ នៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១នេះ។

មន្រ្តីនគរបាលរងរបួសធ្ងន់នោះ ឈ្មោះអ៊ន់ លាងអេង ភេទប្រុសអាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្រូវគ្រាប់កាំភ្លើងបាញ់សត្វចំក្រោមគល់ដោះខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។

ប្រភពដដែលនេះឲ្យដឹងដែរថា ពេលកម្លាំងសមត្ថកិច្ចននគរបាល ទៅដល់កន្លែងកើតហេតុបានឃើញឈ្មោះរស់ ពុទ្ធា ហៅក្របី និងឈ្មោះ ឌី សុខជា កំពុងឈ្លោះប្រតាយប្រតប់គ្នាបណ្តាលឲ្យរាលកៃកាំភ្លើងម៉ាកវាំងដឺឡុង(កាំភ្លើងបាញ់សត្វ) ត្រូវមន្ត្រីនគរបាលដែលចុះអន្តរាគមន៍ឈ្មោះ លោក អ៊ន់ លាងអេង រងរបួសធ្ងន់តែម្តង ។

ជនសង្ស័យបង្កហេតុឈ្មោះ រស់ ពុទ្ធា ហៅក្របីភេទប្រុស អាយុ ប្រហែល៤០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដែលជាបុគ្គលដ៏មានអំណាចក្នុងខេត្តមណ្ឌលគិរីម្នាក់ ជាពិសេសខាងជំនួញឈើខុសច្បាប់ឆ្លងដែន នាពេលកន្លងមក។

ក្រោយដឹងថារាលកៃកាំភ្លើងបណ្តាលឲ្យត្រូវរបួសមន្ត្រីនគរបាល ជនសង្ស័យបាននាំយកជនរងគ្រោះ ទៅដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រួចរត់គេចខ្លួនបាត់ ស្រមោល ។ ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរ។

ករណីនេះ កម្លាំងស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី បានកសាងសំណុំរឿង និងកំពុងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង