ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលចិត្តសរសេររឿងប្លែកៗនៅក្នុង សង្គម និងពិភពលោក

46

 

ភ្នំពេញ, នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទម្លាប់មិនងាយទទួលទានដំណេកនោះឡើយ។ លោកតែងតែបង្ហោះនូវរឿងរ៉ាវជា ច្រើនពាក់ព័ន្ធនឹងសង្គមជាមួយនឹងពិភពលោក ។
រាត្រីនេះលោករដ្ឋមន្ត្រីបានសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា, សរសេរការងារចប់ក៏ទំនេរ សូមនិយាយរឿងរ៉ាវប្លែកៗខ្លះតែពិត ក្នុងពិភពលោកចែកមិត្តយើងស្តាប់កំសាន្ត ។
១.នៅឆ្នាំ ១៩៧៨ ប្រធានាធិបតីទី ១ នៃប្រទេស Equatorial Guinea ឈ្មោះ Francisco Macias Nguema បានប្តូរបាវចនាជាតិ (ពលកម្ម ឯកភាព សន្តិភាព យុត្តិធម៌) ទៅជា «គ្មានព្រះណាក្រៅពី Macias Nguema ឡើយ» [There’s no other god than Macias Nguema] ។ នៅឆ្នាំ ១៩៧៩ លោកត្រូវគេទម្លាក់ហើយប្រហារជីវិតទៅ ។
២. ពួកអឺរ៉ុបអោយឈ្មោះប្រទេស អាហ្សង់ទីន (Argentina) ព្រោះគេគិតថាប្រទេសនេះមានកំណប់មហាសាល ។ Argentina មានន័យថា លោហធាតុ« ប្រាក់» ព្រោះមានរឿងនិទានដែលនិយាយពីភ្នំប្រាក់នៅក្នុងប្រទេសនេះ ។ ៣.ទីក្រុងចំណាស់មួយក្នុងពិភពលោក គឺ Jerusalem ធ្លាប់ត្រូវគេឡោមវាយប្រហារ ជាង ៥០ ដង ត្រូវគេកាន់កាប់ និង ដណ្តើមយកវិញបានជាង៤០ដង ។
៤. នៅក្នុងប្រទេសអ្នកមាន អ្នកធាត់ហួសផងគឺមាននៅជាភាគច្រើនក្នុងចំណោមអ្នកមានការរៀនសូត្រតិច ឯនៅក្នុងប្រទេសក្រីក្រអ្នកធាត់ហួសគឺមាននៅជាភាគច្រើនក្នុងចំណោមអ្នករៀនសូត្រខ្ពស់ ។ ៥.នៅក្នុងខេត្ត Chumbivilcas នៃប្រទេសប៉េរូ គេអបអរសាទរបុណ្យណូអែល ដោយអ្នកធ្លាប់ទាស់ទែងគ្នាទាំងប៉ុន្មានបបួលគ្នាដាល់ដោះស្រាយកំហឹងរៀងខ្លួន បន្ទាប់មកទើបគេ បបួលគ្នាទៅផឹកដើម្បីបន្ថយការឈឺមុខរបួស ហើយនិងចាប់ផ្តើមឆ្នាំថ្មីជាមួយគ្នា ។ ន័យចុងក្រោយនៃសំណេរ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញនូវសន្ដានចិត្តមួយគួរឱ្យគោរពទៀតថា,សូមមិត្តសុបិនល្អណា ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង