ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ៖ អ្នកឆ្លងមេរោគបំប្លែងថ្មី Delta នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ

81

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលឆ្លងមេរោគបំប្លែងថ្មី Delta នឹងមិនអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះនោះទេ ហើយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩។

បើតាមលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ក្រសួងសុខាភិបាល បានចេញលិខិតមួយបង្ហាញពីការកំណត់នូវលក្ខខណ្ឌ នៃការបញ្ចប់ការព្យាបាលជំងឺកូវីដ១៩ប្រភេទ Delta ផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាព ជាក់ស្តែងរបស់អ្នកជំងឺ៕

អត្ថបទដែលជាប់ទាក់ទង