ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅភូមិទូលរកា ចោទថាឈ្មោះ ហាក់ ងួតឈៀង កំពុងសង់សំណង់រឹងមាំមួយ ចូលក្នុងទន្លេបាសាក់ នៅសង្កាត់ចាក់អង្រែក្រោម មិនដឹងថា មានច្បាប់ពីអាជ្ញាធរដែរឬអត់?

79

 

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិទូលរកាចោទថាឈ្មោះ ហាក់ ងួតឈៀង កំពុងសង់សំណង់រឹងមាំមួយចូលក្នុងទន្លេបាសាក់ នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ មិនដឹងថាមានច្បាប់ ពីអាជ្ញាធរដែរឬអត់?។

ប៉ុន្តែមិនមានមន្ត្រីថ្នាក់ខណ្ឌ ឬសង្កាត់ ចុះទៅហាមឃាត់នោះទេ ប៉ុន្តែឮថាកន្លងមក ខាងខណ្ឌ បែរជារុញអោយចៅសង្កាត់ គ្មានសិទ្ធិអំណាចអ្វីទៅព្រមាន និងហាមឃាត់ម្ចាស់សំណង់ទៅវិញ ។

កន្លងមក ពាក់ព័ន្ធករណីនេះចៅសង្កាត់ចាក់អង្រែលើ លោក ជា សុខៃ បាន ហៅម្ចាស់សំណង់មកណែនាំ ហើយបញ្ជាឲ្យផ្អាកការសាងសង់ របស់ខ្លួនជាបន្ទាន់ ប្រសិនបើនៅបន្តសាងសង់ទៀត នឹងធ្វើការរុះរើ ដោយគ្មានលក្ខខណ្ឌនោះឡើយ។

ចៅសង្កាត់ចាក់អង្រែក្រោម កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា៖ ការសាងសង់នូវសំណង់ គឺជាការសាងសង់សំណង់ ដើម្បីទប់ច្រាំងទន្លេទេ ហើយប្រសិនបើសាងសង់ បន្ថែមលើសពីនេះ អាជ្ញាធរនឹងធ្វើការរុះរើចេញ ស្របទៅតាមច្បាប់។ បើទោះបីជាមានការអះអាង ពីលោកចៅសង្កាត់ចាក់អង្រែក្រោមយ៉ាងនេះក្តី ក៏គេឃើញម្ចាស់សំណង់នេះ នៅបន្តសាងសង់ដដែល ដោយគ្មានការស្តាប់បង្គាប់ តាមការណែនាំរបស់អាជ្ញាធរសង្កាត់ឡើយ ហើយជាងនេះទៅទៀត គេសង្កេតឃើញសំណង់នេះ កាន់តែពន្លឿនការសាងសង់របស់ខ្លួន ជាងមុនទៅទៀតនោះ។

ប្រជាពលរដ្ឋដែលនៅក្បែរសំណង់ខាងលើ សូមឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់មន្រ្តីជំនាញ ឲ្យចុះត្រួតពិនិត្យនូវសំណង់នេះ ថាតើវាស្របច្បាប់ ឬយ៉ាងណា ? ខណៈការសាងសង់កាន់តែធំទៅៗ រំលោភចូលក្នុងទន្លេ ខណៈដែលអាជ្ញាធរមូលដ្ឋានមើលរំលង។ តែបើតាមបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ទូលរកា សង្កាត់ចក្រអង្រែក្រោមនោះ ថា ម្ចាស់សំណង់នេះ ឈ្មោះ ហាក់ ងួតឈៀង៕

អត្ថបទដែលជាប់ទាក់ទង