ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អើលក្រុងព្រះសីហនុ ទៀតហើយ សមយ្ថកិច្ចបង្ក្រាប ជនជាតិចិន ចាប់ជនជាតិចិនដូចគ្នា បញ្ចូលក្នុងឡាន

55

ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម)សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិចិនចំនួន០៥នាក់ ដែលចាប់បុរសម្នាក់ទៀតជាជនជាតិដូចគ្នាដាក់ចូលក្នុងរថយន្តមួយគ្រឿងម៉ាក់PORSCHE ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106 នៅវេលាម៉ោង០១:៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្តោយវិថីឯករាជ្យ ចំណុចស្តុបសូរិយាតូច ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញជនជាតិចិនចំនួន០៤នាក់មានស្រីមានប្រុស បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀតចូលក្នុងរថយន្ត ដោយពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ។
ក្រោយពីទទួលបានព័ត៌មាននិងដំណឹងនេះភ្លាមសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងឈរជើងតាមគោលដៅចរាចរណ៍ក្បែរនោះ ក៏សហការគ្នាជាមួយសមត្ថកិច្ចព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនជាតិចិនខាងលើនោះបានភ្លាមៗ ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនយកទៅសួរនាំចម្លើយ និងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង