ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញបុគ្គលិកម្នាក់វិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ធ្វើការនៅមជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា តែម្ចាស់ទីតាំង ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួន គ្មានករណីនេះទេ

33

 

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញប្រកាសព័ត៌មានថា រកឃើញករណី វិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង)។

សមបញ្ជាក់ថា ក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ។

សមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត! ៕

អត្ថបទដែលជាប់ទាក់ទង