ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​ភ្នំព្រឹក ​ឃាត់ខ្លួន​មេខ្យល់​២​នាក់​ ​ព្យាយាម​នាំ​ពលករ ​លួច​ឆ្លង​ដែន ​ចូល​ទៅ​ប្រទេស​ថៃ​

91

 

​បាត់ដំបង​ ៖​ អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ ដឹកនាំ​កម្លាំង​រួម​សហការ​ជាមួយ​ កម្លាំង​កងពល​លេខ​៥៣​ កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​រំដួល​ នៃ​វរ​ៈសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​២​នាក់​ កំពុង​ព្យាយាម​នាំ​ពលករ​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ។​

​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ធ្វើ​នៅ​ពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោ​ ង​២០​និង​៣០​នាទី​ នៅ​ចំណុច​ក្រោយ​របង​កាស៊ីណូ​ ស្ថិត​ក្នុងភូមិ​អូរ​ថ្មី​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​មេខ្យល់​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ កេ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ថ្មី​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ និង​២.​ឈ្មោះ​ ឃឿ​ង​ ដ​ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ពោន​ ឃុំ​កំពង់​ឈូក​ ស្រុក​កោះអណ្តែត​ ខេត្តតាកែវ​ ។​

​ក្រោយ​ពេល​ឃាត់​បាន​សមត្ថកិច្ច​សាកសួរ​រួច​មក​ ឈ្មោះ​ កេ​ វណ្ណៈ​ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​នាំ​ពលករ​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​ ។​

បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ ទៅ​កាន់​ការិយាល័យ​ជំនាញ​អនុវត្ត​តាម​ផ្លូវច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង