ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវបេតុងក្នុងមូលដ្ឋាន សង្កាត់ព្រែកថ្មី ក្លាយជាទីផ្សារ បង្កការលំបាកធ្វើដំណើរ…!

84

ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ ពីមហាជនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ផ្សារព្រែកថ្មីដែលមានទីតាំង នៅជិតខ្លោងទ្វារវត្តអម្ពវ័ន ក្នុងមូលដ្ឋានភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បងប្អូនអាជីវករ បានយកកំណាត់ផ្លូវបេតុងស្ទើរទាំងស្រុង មកធ្វើអាជីវកម្មលក់ដូរនូវមុខទំនិញគ្រប់មុខ ពិសេសមុខម្ហូបបន្លែបង្ការត្រីសាច់និងផ្លែឈើ ។ល។និង។ល។

ដោយបង្កនូវភាពរញ៉េរញ៉ៃ ពាសពេញផ្លូវ ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ពិសេសនៅពេលព្រឹកព្រលឹម ហើយផ្លូវបេតុងក្លាយជាទីផ្សារ លក់ដូរទំនិញគ្រប់មុខនោះ កុំឡើយធ្វើដំណើរដោយយានយន្ត សូម្បីតែធ្វើដំណើរដោយថ្មើរជើង ក៏ពិបាកដែរ។
ដូចនេះសូមអាជ្ញាធរមូលដ្ឋាន ជួយចុះពិនិត្យដោះស្រាយផង។ ព្រោះអីផ្លូវថ្មល់ស្ថាបនាឡើង សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការធ្វើដំណើរ មិនមែនស្ថាបនាផ្លូវថ្នល់ យកមកសម្រាប់ធ្វើជាទីផ្សារលក់ដូរ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង